ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Friday, July 14, 2017
ចាត់ចែងទិញសម្ភារៈធ្វើរទេះអូសជូនស្ត្រីក្រីក្រដើររើសអេតចាយក្នុងក្រុងភ្នំពេញ
ដំណើរការចាត់ចែងទិញរទេះរើសអេតចាយដល់ស្ត្រីក្រីក្រប្រកបមុខរបរដើររើសអេតចាយក្នុងក្រុងភ្នំពេញ២នាក់បងប្អូន
សូមថ្លែងអំណរគុណ ម្ចាស់អំណោយបុណ្យ ខ្មែរជួយខ្មែរ ! ដែលបានផ្តល់ជំនួយមនុស្សធម៌ ទិញរទេះអូសអេតចាយ២គ្រឿងជូនស្ត្រីក្រីក្រ២នាក់បងប្អូន ដើម្បីប្រកបមុខរបរសុចរិត យុត្តិធម៌ ដើររើសអេតចាយក្នុងក្រុងភ្នំពេញដើម្បីចិញ្ចឹមជីវិត ។ ថ្ងៃ១៥កក្កដា២០១៧នេះ អាត្មាភាព លួន សុវ៉ាត បានចាត់ចែងកុម្មង់ឲ្យជាងធ្វើរ៉ឺម៉ក២គ្រឿងហើយ ដោយទទួលជំនួយជាហូរហែរពីញាតិញោមជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសមាន ឧបាសក ឡូ ប៊ុនឡេង និងឧបាសិកា អៀប ឆៃគីម ព្រមទាំងកូនចៅ Santa Ana.California.USA 100$, Mr Bernard Luy. Seattle.Washington State.USA.100$ ឧទ្ទិសបុណ្យកុសលដល់អ្នកម្តាយ ពេជ្រ អូន ។ អ្នកស្រី ម៉ោង កែវភានី នៅទីក្រុងភ្នំពេញ 50$ ។ បងប្រុសនៅប្រទេសអូស្ត្រាលី ទីក្រុង មេលបូន 200$ សុំមិនបញ្ចេញឈ្មោះ ។ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកម្ចាស់បុណ្យ ខ្មែរជួយខ្មែរ ! បានសុខចំរើនគ្រប់ៗគ្នាតរៀងទៅ ! ។ ទំនាក់ទំនងផ្តល់ជំនួយបន្ថែម តាមរយៈព្រះតេជគុណ លួន សុវ៉ាត LUON SOVATH ,Tel.012 83 83 22
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment