ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Friday, July 14, 2017
សវនាការក្តីស្ត្រីបឹងកក់៤នាក់នៅសាលាដំបូងក្រុងភ្នំពេញត្រូវបានលើកពេល
ព្រឹកថ្ងៃទី១៤ខែកក្កដាវេលាម៉ោង៨.០០នាទីព្រឹកតំណាងសហគមន៍បឹងកក់៤រូបត្រូវឡើងសវនាការនៅតុលាការដំបូងក្រុងភ្នំពេញ មាន
១.អ្នកស្រីទេពវន្នី បច្ចុប្បន្ន ( កំពុងជាប់ឃុំពន្ធនាគារព្រៃស៣ដងហើយ )
២.អ្នកស្រី គង់ ចន្ថា
៣.អ្នកស្រីង៉ែត ឃុន ហៅ ( យាយ ម៉ាមី )
៤.អ្នកស្រីឆេង លាប
លើបណ្តឹងអតីតតំណាងសហគមន៍បឹងកក់ ដែលបានផ្តាច់ខ្លួនចេញពីសហគមន៍ និងបានប្តឹងចោទទៅក្រុមតំណាងសហគមន៍រងគ្រោះខាងលើ កាលពីឆ្នាំ២០១១មកម្ល៉េះដោយចោទពីបទ គំរាមកំហែងថានិងសម្លាប់និងពីបទបរិហាកេរ្តិ៍ជាសាធារណៈ ជាដើម តែរឿងនេះគឺដើមបណ្តឹងបានដកពាក្យបណ្តឹងវិញហើយតែតុលាការនៅតែបន្តនីតិវិធីដដែល ។
នេះជារឿងអយុត្តិធម៌ចំពោះសកម្មជនដីធ្លីនៅតំបន់បឹងកក់ដែលបានតស៊ូមតិយ៉ាងសកម្មក្នុងកិច្ចការពារសិទ្ធិមនុស្ស សិទ្ធិលំនៅដ្ឋានដីធ្លីដោយសន្តិវិធីស្របតាមច្បាប់ ។
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment