Friday, July 28, 2017

សេចក្តីអំពាវនាវស្វែងរកជំនួយសង្គ្រោះបន្ទាន់ ! ទិញដីក្រួសក្រហមជួសជុលផ្លូវលំចូលសាលារៀន !

សេចក្តីអំពាវនាវស្វែងរកជំនួយសង្គ្រោះបន្ទាន់ ! ទិញដីក្រួសក្រហមជួសជុលផ្លូវលំចូលសាលារៀន ! អាត្មាភាព លួន សុវ៉ាត ជំនួសមុខឲ្យលោកគ្រូអ្នកគ្រូមាតាបីតាសិស្សានុសិស្សនិងអាជ្ញាធរមូលដ្ឋានឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប សូមអំពាវនាវនិងបិណ្ឌបាត្រសទ្ធាជ្រះថ្លាពុទ្ធបរិស័ទជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេស ចូលរួមផ្តល់វិភាគទាន ជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ ! ធ្វើបុណ្យកសាងផ្លូវបានបុណ្យកុសលនិងសេចក្តីសុខចំរើនទាំងយប់ទាំងថ្ងៃដោយទិញដីក្រួសក្រហមជួសជុលផ្លូវលំចូលសាលារៀនបថមសិក្សា ទួលបេង និងសាលារៀនពោធិ៍រស្មីសង្គម ដែលកំពុងជួបបញ្ហាលំបាកយ៉ាងខ្លាំងក្នុងរដូវភ្លៀងធ្លាក់នេះ គឺផ្លូវខូច សិស្សសាលារអិលដួល ពិបាកជិះកង់និងធ្វើដំណើរដើរចូលទៅសាលារៀន ប្រឡាក់ខោអាវ ជាដើម ។ អាស្រ័យហេតុនេះ សូមញាតិញោម ពុទ្ធបរិស័ទ ជនរួមជាតិខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ចូលរួមអនុមោទនា ! មានសទ្ធាជ្រះថ្លា ទិញដីក្រួសក្រហម ជួសជុលផ្លូវខាងលើនេះទៅតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ! ។ គម្រោងជួសជុលចាក់ក្រួសក្រហមខាងលើនេះ គឺយើងត្រូវការ១០០គោយន្តទើបគ្រប់តាមគម្រោងផ្លូវចូលសាលារៀនទាំង២ខាងលើនេះ ។ តម្លៃដីក្រួសក្រហមក្នុង១គោយន្តថ្លៃ ១២០០០០ រៀល ស្មើរនិង 30.US$ បើញាតិញោមជនរួមជាតិមានសទ្ធាជ្រះថ្លា សូមទំនាក់ទំនងតាមរយៈព្រះតេជគុណ លួន សុវ៉ាត ទូរស័ព្ទលេខ ០១២ ៨៣ ៨៣ ២២ អ្នកនៅក្រៅប្រទេសផ្ញើរមកតាមរយៈ Western Union or Money Gram ដាក់ឈ្មោះ LUON SOVATH . Tel.012 83 83 22 សូមថ្លែងអំណរគុណទុកជាមុន ! #ខ្មែរជួយខ្មែរ ! ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment