Monday, July 31, 2017

នាមសប្បុរសជន ខ្មែរជួយខ្មែរ ! និងដំណើរការរៃអង្គាសថវិកាជួសជុលផ្លូវចូលសាលារៀននៅឃុំជីក្រែងសៀមរាប

នាមសប្បុរសជន ខ្មែរជួយខ្មែរ ! ដែលមានសទ្ធាជ្រះថ្លាចូលថវិកាទិញដីក្រួសក្រហមជួសជុលផ្លូវលំចូលសាលារៀនពោធិ៍រស្មីសង្គម និង សាលារៀនទួលបេង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ។ ១.លោក សុខ ទ្រី អ្នកស្រី គង់ ប៊ុណ្ណា ពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន 300.US$=ឡានក្រួសក្រហម១០គោយន្ត ។ ២.អ្នកស្រី គង់ ចន្ធី និង អ្នកស្រី គង់ ចន្ថា រស់នៅក្រុងសៀមរាប 60.US$ = ក្រួសក្រហម២គោយន្ត ៣.Mr Vor Chhoeun. Molou.France 100.US$ ៤.លោក បូ រ៉ាន់ Mr Borann & Mr Tin Sek សេក ធិន .Pennsylvania.USA.200.US$ ។ ៥.ឧបាសក Sao Khan Tao.Sydney.Australia.100 US$ ។ ៦.ឧបាសិកា ស្រី សារ៉ាល់ Srey Saral និងអ្នកស្រី សារ៉ាត់ Sarath.Everett.Seattle.Washington State.100.US$ ។ ៧.ឧបាសិកា ឈុន អេង និងកូនចៅ Lake Wood.California.USA.100.US$ ។ ៨.ឧបាសិកា Ngoun Chhun Lay . France.100.US$ ។ ៩.អ្នកស្រី Sokunthy Om.Long Beach.California.USA.300.US$ ។ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកម្ចាស់ទានប្រធានបុណ្យបានសុខចំរើនគ្រប់ៗគ្នាតរៀងទៅ ! សូមអនុមោទនាបុណ្យ ! ។ សេចក្តីអំពាវនាវស្វែងរកជំនួយសង្គ្រោះបន្ទាន់ ! ទិញដីក្រួសក្រហមជួសជុលផ្លូវលំចូលសាលារៀន ! អាត្មាភាព លួន សុវ៉ាត ជំនួសមុខឲ្យលោកគ្រូអ្នកគ្រូមាតាបីតាសិស្សានុសិស្សនិងអាជ្ញាធរមូលដ្ឋានដែលទើបជាប់ឆ្នោតថ្មីនៃឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប សូមអំពាវនាវនិងបិណ្ឌបាត្រសទ្ធាជ្រះថ្លាពុទ្ធបរិស័ទជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេស ចូលរួមផ្តល់វិភាគទាន ជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ ! ធ្វើបុណ្យកសាងផ្លូវបានបុណ្យកុសលនិងសេចក្តីសុខចំរើនទាំងយប់ទាំងថ្ងៃដោយទិញដីក្រួសក្រហមជួសជុលផ្លូវលំចូលសាលារៀនបថមសិក្សា ទួលបេង និងសាលារៀនពោធិ៍រស្មីសង្គម ដែលកំពុងជួបបញ្ហាលំបាកយ៉ាងខ្លាំងក្នុងរដូវភ្លៀងធ្លាក់នេះ គឺផ្លូវខូច សិស្សសាលារអិលដួល ពិបាកជិះកង់និងធ្វើដំណើរដើរចូលទៅសាលារៀន ប្រឡាក់ខោអាវ ជាដើម ។ អាស្រ័យហេតុនេះ សូមញាតិញោម ពុទ្ធបរិស័ទ ជនរួមជាតិខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ចូលរួមអនុមោទនា ! មានសទ្ធាជ្រះថ្លា ទិញដីក្រួសក្រហម ជួសជុលផ្លូវខាងលើនេះទៅតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ! ។ គម្រោងជួសជុលចាក់ក្រួសក្រហមខាងលើនេះ គឺយើងត្រូវការ១០០គោយន្តទើបគ្រប់តាមគម្រោងផ្លូវចូលសាលារៀនទាំង២ខាងលើនេះ តែបើមានការចូលរួមឧបត្ថម្ភគាំទ្របានថវិកាច្រើនលើសពីនេះ យើងនិងចាក់ក្រួសក្រហមឲ្យច្រើនលើសនេះ ឲ្យផ្លូវខ្ពស់ជាងនេះកាលណាល្អកាលនោះ ។ តម្លៃដីក្រួសក្រហមក្នុង១គោយន្តថ្លៃ ១២០០០០ រៀល ស្មើរនិង 30.US$ បើញាតិញោមជនរួមជាតិមានសទ្ធាជ្រះថ្លា សូមទំនាក់ទំនងតាមរយៈព្រះតេជគុណ លួន សុវ៉ាត ទូរស័ព្ទលេខ ០១២ ៨៣ ៨៣ ២២ អ្នកនៅក្រៅប្រទេសផ្ញើរមកតាមរយៈ Western Union or Money Gram ដាក់ឈ្មោះ LUON SOVATH . Tel.012 83 83 22 សូមថ្លែងអំណរគុណទុកជាមុន ! #ខ្មែរជួយខ្មែរ ! ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment