Wednesday, July 26, 2017

តើហេតុអីបានជាមូលដ្ឋានកងរាជអាវុធហត្ថស្រុកជីក្រែងមកនៅលើខ្នងទំនប់សួងឃុំអន្លង់សំណរ

តើមូលហេតុអ្វី បានជាទីស្នាក់ការសន្តិសុខកងរាជអាវុធហត្ថ ( អ.ហ ) ស្រុកជីក្រែង មកសាងសង់នៅលើទឹកដីឃុំអន្លង់សំណរ នៅលើខ្នងទំនប់សួង លើលូបូមទឹកធំសម័យប៉ុលពត ដែលមានចំងាយឆ្ងាយពីទីរួមស្រុកជីក្រែងជិត២០គីឡូម៉ែត្រ ? ហើយមានតែទីស្នាក់ការតែគ្មានមនុស្សធ្វើការងារទេអស់រយៈពេលជាង៥ឆ្នាំមកហើយ ? ប្រជាពលរដ្ឋហាក់មានការងឿងឆ្ងល់ ? និងបានស្នើរសុំឲ្យមន្ត្រីកងរាជអាវុធហត្ថស្រុកជីក្រែងដកទីស្នាក់ការនោះចេញពីទីនោះ ដោយប្រជាពលរដ្ឋនិងព្រះសង្ឃចង់បានយកទីតាំងនោះធ្វើជាសាលាឆទាន សាលាបុណ្យភូមិ សម្រាប់ប្រជាពលរដ្ឋសហគមន៍ទំនប់សួងជួបប្រជុំធ្វើបុណ្យធ្វើទានដើម្បីបានសេចក្តីសុខចំរើនទាំងអស់គ្នា ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment