Tuesday, July 25, 2017

ប្រជាពលរដ្ឋសហគមន៍ក្រីក្ររស់នៅលើខ្នងទំនប់សួងស្នលរសុំព្រះសង្ឃនិងអាជ្ញាធរជួយកសាងសាលារៀន

ព្រះតេជគុណ លួន សុវ៉ាត និមន្តទៅពិនិត្យមើលទីកន្លែងគម្រោងកសាងសាលារៀន #សហគមន៍ទំនប់សួង #ឃុំអន្លង់សំណរ #ស្រុកជីក្រែង #ខេត្តសៀមរាប សម្រាប់កុមារា កុមារី អាយុក្រោម១០ឆ្នាំ របស់ប្រជាពលរដ្ឋក្រីក្រដែលរស់នៅលើខ្នងទំនប់សួងនេះប្រមាណជាង១១៥គ្រួសារដែលកំពុងជួបការលំបាកខ្វះខាតសាលារៀនសម្រាប់កូនតូចៗសិក្សារៀនសូត្រ ។ គម្រោងកសាងសាលារៀនខាងលើនេះត្រូវបានប្រជាពលរដ្ឋសហគមន៍ទំនប់សួង បានសំណូមពរនិងស្នើរសុំព្រះតេជគុណ លួន សុវ៉ាត ឲ្យជួយកសាង ជាង១ឆ្នាំកន្លងមកហើយ ហើយព្រះអង្គបានឯកភាពយល់ព្រមផងដែរ តែខាងអាជ្ញាធរសាលាស្រុកជីក្រែងមិនទាន់ឯកភាពលើសំណើរសុំច្បាប់ខាងលើនៅឡើយទេ ចំណែកខាងមន្ទីរអប់រំស្រុកបានឯកភាពហើយ ។ អាជ្ញាធរដែនដីមន្ត្រីឃុំនិងក្រុមប្រឹក្សាឃុំអន្លង់សំណរដែលទើបជាប់ឆ្នោតថ្មីមកពីគណបក្សសង្គ្រោះជាតិ ក៏បានឯកភាពនិងចូលរួមសហការណ៍ជាមួយប្រជាពលរដ្ឋដើម្បីឲ្យមានការកសាងសាលារៀនថ្មីនៅលើទឹកដីសហគមន៍ទំនប់សួងនោះផងដែរ ។ គូរបញ្ជាក់ថា ការចង់បានសាលារៀនខាងលើនេះ ប្រជាពលរដ្ឋបានស្នើរសុំទៅអាជ្ញាធររដ្ឋាភិបាលមន្ទីរស្ថាប័នពាក់ព័ន្ធ ជាង៨ឆ្នាំកន្លងមកហើយតែមិនទាន់បានទទួលសាលារៀននៅឡើយទេ ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment