Tuesday, July 25, 2017

ដំណើរការចាក់ដីក្រួសក្រហមជួសជុលផ្លូវលំឃុំជីក្រែងដោយជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ !

ផ្សាយបន្តដំណើរការចាក់ដីគ្រួសក្រហមជួសជុលផ្លូវលំ នៅភូមិភ្នៀត ភូមិតារាម ភូមិគរ សាលរៀនភូមិបេង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ក្រោមជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ ! ដែលផ្តួចផ្តើមឡើងដោយព្រះតេជគុណ លួន សុវ៉ាត និងមានការចូលរួមសហការណ៍ដោយមន្ត្រីឃុំទើបជាប់ឆ្នោតថ្មី នៃគណបក្សសង្គ្រោះជាតិ រួមនិងប្រជាពលរដ្ឋលោកគ្រូអ្នកគ្រូសិស្សានុសិស្ស ។ បុណ្យរមែងចំរើនទាំងយប់ទាំងថ្ងៃដល់ជនទាំងឡាយណា ដែលបានកសាងផ្លូវ ធ្វើស្ពាន ជីកអណ្តូងទឹកស្រះ ដាំដើមឈើជាម្លប់និងកសាងទីសេនាសនៈទាន មានកុដិសាលាព្រះវិហារនិងកសាងផ្ទះជូនអ្នកក្រីក្រជាដើម ។ ម្ចាស់ដើមទានប្រធានដើមបុណ្យមាន ព្រះតេជគុណ ញ៉ ទេពមុនី នៅរដ្ឋ Connecticut.USA.50$, ។ឧបាសក អ៊ា មេងឃាង និងឧបាសិកា អ៊ា ស៊ីវញ៉ិច និងកូនស្រី អ៊ា អ៊ីសាបែល និងកូនប្រុស អ៊ា ស៊ីវែន រស់នៅទីក្រុង Los Angels.California.USA.260$ ឧទ្ទិសកុសលដល់លោក​ឪពុក អ៊ា ចេងស៊ុន និងអ្នកម្តាយ ង៉ោមី យិន ដែលបានទទួលមរណៈកាលទៅបរលោកខាងមុខ ។ ឧបាសក ឡូ ប៊ុនឡេង និងឧបាសិកា អៀប ឆៃគីម ព្រមទាំងកូនចៅ Santa Ana.California.USA.260 $ ។ ក្រុមស្ត្រីខ្មែរជួយខ្មែរនៃទីក្រុងស៊ីដនីប្រទេសអូស្ត្រាលី តាមរយៈអ្នកស្រី ង៉ូវ គីមអេង ហៅ ប៉ុក 210$ ។ ឧបាសក Sao Khan Tao.Sydney.Australia.200$ ។ បញ្ជាក់តម្លៃគ្រួសក្រហមក្នុង១គោយន្តថ្លៃ ( ១២៥០០០រៀល=31$ ) ជាតម្លៃដែលមិនគិតបញ្ចូលឡានឈួសដីពង្រាបទេ ។ 25/7/2017 ទំនាក់ទំនងផ្តល់ជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ ! តាមរយៈព្រះតេជគុណ លួន សុវ៉ាត LUON SOVATH .Tel.012 83 83 22 "Non-Violence Overcome All Obstacles"

No comments:

Post a Comment