Thursday, July 13, 2017

អំពាវនាវស្វែងរកជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ ! ទិញរទេះអូស២គ្រឿងជូនស្ត្រីក្រីក្រដើររើសអេតចាយ

ជីវិតស្ត្រីក្រីក្រដើររើសអេតចាយ ទួលផង ស្ពាយផង រយោងរយាម តាមដងផ្លូវនានាព្រោះតែគ្មានលុយទិញរទេះអូសដើររើសអេតចាយ ក្នុងក្រុងភ្នំពេញ ដើម្បីចិញ្ចឹមជីវិតខ្លួននិងកូនក្មួយឲ្យរៀនសូត្រ ។ អាត្មាភាព លួន សុវ៉ាត សូមអំពាវនាវញាតិញោមជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេស ជួយផ្តល់ជាជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ ! ជាអង្កក្តី ថវិកាក្តី ដើម្បីទិញរទេះអូសអេតចាយ២គ្រឿងជូនស្ត្រីក្រីក្រ២នាក់បងប្អូនខាងលើនេះ គឺអ្នកស្រី ឌិត ឌឿន អាយុ៥២ឆ្នាំ និងប្អូនស្រី អាយុ៣៨ឆ្នាំដែលមានស្រុកកំណើតនៅភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បច្ចុប្បន្នមកជួលបន្ទប់ស្នាក់នៅដើររើសអេតចាយលក់ចិញ្ចឹមជីវិតនៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញអស់រយៈពេលជាង១០ឆ្នាំកន្លងមកហើយ ។ រទេះអូស១គ្រឿងតម្លៃប្រហែល100$ ទំនាក់ទំនងផ្តល់ជំនួយ ខ្មែរជួយខ្មែរ ! តាមរយៈព្រះតេជគុណ លួន សុវ៉ាត LUON SOVATH.Tel.012 83 83 22 ។ សូមថ្លែងអំណរគុណទុកជាមុន ! "Non-Violence Overcome All Obstacles"

No comments:

Post a Comment