Sunday, May 28, 2017

យុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់CNRPនៅភ្នំពេញ

យុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិនៅរាជធានីភ្នំពេញថ្ងៃនេះមានការចូលរួមអបអរសាទរនិងដង្ហែរក្បួនពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។ តម្រាយផ្លូវសម្រាប់ការដង្ហែរក្បួនឃោសនាបោះឆ្នោត របស់គណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ ២៨ឧសភា២០១៧ -------------------------- #គណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ នឹងធ្វើការដង្ហែក្បួនឃោសនាបោះឆ្នោត ជាលក្ខណៈទ្រង់ទ្រាយធំ លើកទី២ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង ៧:៣០នាទីព្រឹក ដល់ម៉ោង ៧:០០នាទីល្ងាច ដោយធ្វើការជួបជុំគ្នានៅមុខវត្តចាស់ (កន្លែងធ្វើបុណ្យសព លោកបណ្ឌិត កែម ឡី) ដើម្បីរៀបចំផែនយុទ្ធនាការ។ #ពេលព្រឹក៖ ក្បួនឃោសនាបោះឆ្នោត នឹងដង្ហែរឆ្លងស្ពានជ្រោយចង្វារ ឆ្ពោះទៅផ្សារសាំហាន់ (ទួលសង្កែ) រួចបកមកតាមផ្លូវជាតិលេខ៥ មកសម្រាកទទួលទានអាហាថ្ងៃត្រង់ នៅសួនច្បារទីលានប្រជាធិបតេយ្យចាស់។ #ពេលរសៀល៖ នឹងដង្ហែរកាត់តាមវិថីប៉ាស្ទ័រ ផ្លូវ៣៦០ និងផ្លូវ១៦៣ ឆ្ពោះទៅកាន់រង្វង់មូលផ្សារដើមថ្កូវ រួចបន្តឡើងលើផ្លូវ២៧១ ផ្លូវ៣៧១ ដល់ស្ពានដែក បត់តាមផ្លូវ២១៧ (ស្ទឹងមានជ័យ) ឆ្ពោះទៅកាន់គោលដៅបញ្ចប់ នៅរង្វង់មូលចេនឡា (ផ្សារដើមគរ)។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment