Saturday, May 27, 2017

យុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់គណបក្សសង្គ្រោះជាតិស្រុកព្រៃឈកំពង់ចាម

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ធ្វើយុទ្ធនាការឃោសនា គោលនយោបាយជាអាទិភាពទាំង៥ចំណុចដើម្បីឃោសនាបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤នៅស្រុកជើងព្រៃនិងព្រៃឈ ខេត្តកំពង់ចាម នារសៀលថ្ងៃ២៧ឧសភា២០១៧ ។ ក្បួនដំណើរចេញពីផ្សាស្គន់បន្ទាប់ពីលោក កឹម សុខា ធ្វើសេចក្តីថ្លែងសារនយោបាយរួចក្បួនឃោសនាបានបន្តដំណើរតាមផ្លូវជាតិលេខ៧ឆ្ពោះទៅផ្សាព្រៃទទឹងនិងធ្វើសេចក្តីថ្លែងសារគោលនយោបាយជាអាទិភាពទាំង៥របស់គណបក្សសង្គ្រោះជាតិមាន : ១. ពង្រឹងសិទ្ធិអំណាចប្រជាពលរដ្ឋ ក្នុងការចូលរួមអភិវឌ្ឍន៍ឃុំ-សង្កាត់ ២. លើកកម្ពស់ជីវភាព ប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ ដោយធានាការពារធនធានធម្មជាតិ សម្រាប់ប្រជាពលរដ្ឋ ៣. ផ្តល់សេវាសាធារណៈ ឲ្យមានប្រសិទ្ធភាព មិនរើសអើង មិនពុករលួយ ៤. ការពារសន្តិភាព ដោយទប់ស្កាត់បំបាត់គ្រឿងញៀន ល្បែងសុីសង និង ចោរកម្ម ៥. វិមជ្ឈការ អំណាច សេវាសាធារណ: និងទទួលបានថវិកា៥០ម៉ឺនដុល្លាក្នុងមួយឆ្នាំៗ សម្រាប់អភិវឌ្ឍន៍ឃុំ-សង្កាត់នីមួយៗ តាមរយៈគោលនយោបាយរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment