ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Sunday, May 28, 2017
យុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់គណបក្សសង្គ្រោះជាតិនៅភ្នំពេញ
យុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិនៅរាជធានីភ្នំពេញថ្ងៃនេះមានការចូលរួមអបអរសាទរនិងដង្ហែរក្បួនពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
តម្រាយផ្លូវសម្រាប់ការដង្ហែរក្បួនឃោសនាបោះឆ្នោត របស់គណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ ២៨ឧសភា២០១៧
--------------------------
#គណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ នឹងធ្វើការដង្ហែក្បួនឃោសនាបោះឆ្នោត ជាលក្ខណៈទ្រង់ទ្រាយធំ លើកទី២ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង ៧:៣០នាទីព្រឹក ដល់ម៉ោង ៧:០០នាទីល្ងាច ដោយធ្វើការជួបជុំគ្នានៅមុខវត្តចាស់ (កន្លែងធ្វើបុណ្យសព លោកបណ្ឌិត កែម ឡី) ដើម្បីរៀបចំផែនយុទ្ធនាការ។
#ពេលព្រឹក៖ ក្បួនឃោសនាបោះឆ្នោត នឹងដង្ហែរឆ្លងស្ពានជ្រោយចង្វារ ឆ្ពោះទៅផ្សារសាំហាន់ (ទួលសង្កែ) រួចបកមកតាមផ្លូវជាតិលេខ៥ មកសម្រាកទទួលទានអាហាថ្ងៃត្រង់ នៅសួនច្បារទីលានប្រជាធិបតេយ្យចាស់។
#ពេលរសៀល៖ នឹងដង្ហែរកាត់តាមវិថីប៉ាស្ទ័រ ផ្លូវ៣៦០ និងផ្លូវ១៦៣ ឆ្ពោះទៅកាន់រង្វង់មូលផ្សារដើមថ្កូវ រួចបន្តឡើងលើផ្លូវ២៧១ ផ្លូវ៣៧១ ដល់ស្ពានដែក បត់តាមផ្លូវ២១៧ (ស្ទឹងមានជ័យ) ឆ្ពោះទៅកាន់គោលដៅបញ្ចប់ នៅរង្វង់មូលចេនឡា (ផ្សារដើមគរ)។
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment