Saturday, May 27, 2017

ឃោសនាបោះឆ្នោតឃុំសង្កាត់គណបក្សសង្គ្រោះជាតិនៅផ្សាស្គន់ស្រុកជើងព្រៃខេត្តកំពង់ចាម

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ធ្វើយុទ្ធនាការឃោសនា គោលនយោបាយជាអាទិភាពទាំង៥ចំណុចដើម្បីឃោសនាបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤នៅស្រុកព្រៃឈ ខេត្តកំពង់ចាម នារសៀលថ្ងៃ២៧ឧសភា២០១៧ ។ ក្បួនដំណើរចេញពីព្រំប្រទល់ខេត្តកំពង់ធំនិងខេត្តកំពង់ចាមបណ្តោលផ្លូវជាតិលេខ៦ឆ្ពោះទៅផ្សាស្គន់ ។ គោលនយោបាយជាអាទិភាពទាំង៥របស់គណបក្សសង្គ្រោះជាតិមាន : ១. ពង្រឹងសិទ្ធិអំណាចប្រជាពលរដ្ឋ ក្នុងការចូលរួមអភិវឌ្ឍន៍ឃុំ-សង្កាត់ ២. លើកកម្ពស់ជីវភាព ប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ ដោយធានាការពារធនធានធម្មជាតិ សម្រាប់ប្រជាពលរដ្ឋ ៣. ផ្តល់សេវាសាធារណៈ ឲ្យមានប្រសិទ្ធភាព មិនរើសអើង មិនពុករលួយ ៤. ការពារសន្តិភាព ដោយទប់ស្កាត់បំបាត់គ្រឿងញៀន ល្បែងសុីសង និង ចោរកម្ម ៥. វិមជ្ឈការ អំណាច សេវាសាធារណ: និងទទួលបានថវិកា៥០ម៉ឺនដុល្លាក្នុងមួយឆ្នាំៗ សម្រាប់អភិវឌ្ឍន៍ឃុំ-សង្កាត់នីមួយៗ តាមរយៈគោលនយោបាយរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment