Monday, May 29, 2017

យុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិនៅទីរួមខេត្តក្រចេះ

លោក កឹម សុខា បានថ្លែងសារនយោបាយនៅវត្តសិរីសុន្ធរវង្ស ក្រចេះក្រុង ខេត្តក្រចេះ រសៀលថ្ងៃ២៩ឧសភា២០១៧ ដែលមានប្រជាពលរដ្ឋចូលរួមគាំទ្រសាទរយ៉ាងច្រើនកុះករ ។ គោលការជាអាទិភាពទាំង៥ចំណុចរបស់គណបក្សសង្គ្រោះជាតិដើម្បីប្រកួតប្រជែងបោះឆ្នោតជ្រើសរើសមេឃុំចៅសង្កាត់អាណត្តិទី៤ថ្ងៃ៤មិថុនា២០១៧នេះនៅទីនោះ ។ គោលនយោបាយជាអាទិភាពទាំង៥របស់គណបក្សសង្គ្រោះជាតិមាន : ១. ពង្រឹងសិទ្ធិអំណាចប្រជាពលរដ្ឋ ក្នុងការចូលរួមអភិវឌ្ឍន៍ឃុំ-សង្កាត់ ២. លើកកម្ពស់ជីវភាព ប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ ដោយធានាការពារធនធានធម្មជាតិ សម្រាប់ប្រជាពលរដ្ឋ ៣. ផ្តល់សេវាសាធារណៈ ឲ្យមានប្រសិទ្ធភាព មិនរើសអើង មិនពុករលួយ ៤. ការពារសន្តិភាព ដោយទប់ស្កាត់បំបាត់គ្រឿងញៀន ល្បែងសុីសង និង ចោរកម្ម ៥. វិមជ្ឈការ អំណាច សេវាសាធារណ: និងទទួលបានថវិកា៥០ម៉ឺនដុល្លាក្នុងមួយឆ្នាំៗ សម្រាប់អភិវឌ្ឍន៍ឃុំ-សង្កាត់នីមួយៗ តាមរយៈគោលនយោបាយរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment