Friday, May 26, 2017

យុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់គណបក្សសង្គ្រោះជាតិនៅក្រុងសំរោងរងការរំខាននិងចោទចាប់ព្រះសង្ឃ

យុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់គណបក្សសង្គ្រោះជាតិនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ព្រឹកថ្ងៃ២៦ឧសភា២០១៧ រងការរំខាននិងចោទចាប់ដកហូតទូរស័ព្ទព្រះសង្ឃ៤អង្គ ។ តើព្រះសង្ឃខុសច្បាប់អ្វី ច្បាប់ជាតិ ច្បាប់អន្តរជាតិ ច្បាប់ព្រះពុទ្ធសាសនា តាមគម្ពីរណា ? មាត្រាណាខ្លះ ? ។ សូមសាធារណៈជន ប្រជាពលរដ្ឋខ្មែរជាង១៥លាននាក់ជាអ្នកកាត់ក្តី អ្នកផ្តល់ភាពយុត្តិធម៌ ក្នុងហេតុការណ៍ខាងក្ក្រោមនេះ ដោយការបោះឆ្នោតដើម្បីផ្លាស់ប្តូរពីខុសឲ្យទៅត្រូវ ពីអាក្រក់ដូរទៅល្អ ដូរពីពាក្យចោទ ពាក្យចាប់ថាខុសច្បាប់នេះ ខុសច្បាប់នោះ ត្រូវឬខុស ស្រេចលើមតិភាគច្រើនគឺប្រជាពលរដ្ឋជាម្ចាស់អំណាច ម្ចាស់សន្លឹកឆ្នោតក្នុងសង្គមប្រជាធិបតេយ្យជាអ្នកវិនិច្ឆ័យដោយសម្លេងឆ្នោត ដោយការគិត ការមើលឃើញ ការស្តាប់ឮ ដោយត្រិះរិះពិចារណាប្រើបញ្ញារកហេតុនិងផល ខុសនិងត្រូវ ទៅចុះ ។ អាត្មាភាពទាំងអស់អង្គមិនមែនជាសមាជិកគណបក្សនយោបាយណា១ឡើយ ប៉ុន្តែអាត្មាភាពគ្រប់អង្គនិងមិនគាំទ្រ និងមិនបោះឆ្នោតជូនគណបក្សនយោបាយណា ជនអ្នកមានអំណាចណា ដែលធ្វើបាប គំរាមកំហែងបំបិទសិទ្ធិសេរីភាពលើប្រជាពលរដ្ឋឡើយ ។ កងកម្លាំងសមត្ថកិច្ចប៉ូលីសគ្រប់លំដាប់ថ្នាក់ជារបស់ជាតិ ជាអ្នកបំរើប្រជាពលរដ្ឋ ជាអ្នកស៊ីឈ្នួលទទួលប្រាក់ខែពីប្រជាពលរដ្ឋ ជាមន្ត្រីសាធារណៈរបស់រដ្ឋ មិនមែនជាកម្មសិទ្ធិឯកជនរបស់បក្សពួកក្រុមគ្រួសារអ្នកមានអំណាចឬគណបក្សនយោបាយណាមួយឡើយ ហេតុនេះហើយមន្ត្រីរាជការ ស្ថាប័ន មន្ទីរក្រសួង ប៉ូលីស គឺត្រូវតែអព្យាក្រិត្យ ឯករាជ្យ កុំបក្សពួកនិយម គ្រួសារនិយម បុគ្គលនិយមឡើយ គឺត្រូវបោះឆ្នោតតាមរបបប្រជាធិបតេយ្យដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ អ្នកចាញ់អ្នកឈ្នះគឺប្រជាពលរដ្ឋជាអ្នកបោះឆ្នោតសម្រេចជូនទើបប្រទេសជាតិ ប្រជាពលរដ្ឋរស់នៅមានសុខសន្តិភាព សិទ្ធិសេរីភាពនិងយុត្តិធម៌សង្គមពិតប្រាកដ ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment