ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Friday, March 24, 2017
CAA Oregon ផ្តល់ជំនួយមនុស្សធម៌ដល់ម្តាយលោក គឹម សុខ ដែលក្រីក្ររងគ្រោះជាប់ពន្ធនាគារដោយអយុត្តិធម៌
ព្រះតេជគុណ លួន សុវ៉ាត នាំយកថវិកា 300$ ជាសទ្ធាជ្រះថ្លាជនរួមជាតិខ្មែរអាមេរីកកាំង ដែលមាន Mr Phirak Teing,Mrs Vanny Myers,Mr Choeun Neou ព្រមទាំងញាតិមិត្តនៃសមាជិកអង្គការ សម័្ពន្ធខ្មែរអាមេរីកកាំង ប្រចាំរដ្ឋ CAA Oregon of Cambodia-American Alliiance,ផ្តល់ជាជំនួយជួយដល់ម្តាយលោក គឹម សុខ គឺអ្នកស្រី ជូ សាមិ អាយុ៥៥ឆ្នាំជាកសិកររស់នៅភូមិបេង ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ ដែលកំពុងក្រីក្ររងគ្រោះព្រោះបញ្ហាសង្គម ដោយកូនរបស់អ្នកស្រី គឺលោក គឹម សុខ កំពុងជាប់ពន្ធនាគារព្រៃស ដោយសារការវិភាគពត៌មាននយោបាយនិងសង្គមតាមវិទ្យុអាស៊ីសេរីស្តីអំពីឃាតកម្មលើលោក បណ្ឌិត កែម ឡី ថា អាចពាក់ព័ន្ធនិងគណបក្សកាន់អំណាច ។ បញ្ជាក់ សមាជិកក្រុមសម្ព័ន្ធខ្មែរអាមេរីកកាំង CAA Oregon និងផ្តល់ជំនួយជួយសង្គ្រោះម្តាយលោក គឹម សុខ ក្នុង១ខែៗចំនួន50$រហូតដល់លោក គឹម សុខ មានសិទ្ធិសេរីភាពនិងយុត្តិធម៌ចេញពីពន្ធនាគារ ។ ២៥មិនា២០១៧
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment