ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Friday, March 24, 2017
ធ្វើបុណ្យរំលឹកខួប៨ឆ្នាំនៃព្រឹត្តិការណ៍ប្រើហឹង្សាក្នុងជម្លោះដីធ្លីនៅជីក្រែង
សូមថ្លែងអំណរគុណ អ្នកស្រី សួន សុភាព និងគ្រួសារព្រមទាំងញាតិមិត្តនៅSeattle.Washington State.USA ដែលបានឧបត្ថម្ភថវិកាចូលបុណ្យនៅសហគមន៍ជីក្រែង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ។ ព្រះសង្ឃ ប្រជាពលរដ្ឋបានប្រារព្ធពិធីបុណ្យរំលឹកខួប៨ឆ្នាំនៃព្រឹត្តុិការណ៍បាញ់ប្រហារប្រើអំពើហឹង្សារំលោភសិទ្ធិមនុស្សដោយកងកំលាំងសមត្ថកិច្ចក្នុងជម្លោះដីធ្លីកាលពីថ្ងៃ២២មិនា២០០៩កន្លងទៅដែលបណ្តាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ដោយត្រូវគ្រាប់កាំភ្លើងនិងប្រជាពលរដ្ឋសហគមន៍ដីធ្លី១២នាក់ជាប់ពន្ធនាគារ២ឆ្នាំហើយរហូតមកដល់ពេលនេះ២២មិនា២០១៧ គឺមិនទាន់មានយុត្តិធម៌ដំណោះស្រាយដីធ្លីនៅឡើយទេដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋដែលក្រីក្ររងគ្រោះ បាត់បង់ដីធ្លីស្រែចំការហើយថែមទាំងជាប់ពន្ធនាគារដោយអយុត្តិធម៌និងត្រូវរបួសពិការដោយគ្រាប់កាំភ្លើងបាញ់បង្ក្រាបប្រើហឹង្សារំលោភសិទ្ធិមនុស្សថែមទៀត ។
#សហគមន៍ជីក្រែង #យុត្តិធម៌ដីធ្លី
"Non-Violence Overcome All Obstacles"
Labels:
សហគមន៍ជីក្រែង
Subscribe to:
Post Comments (Atom)
No comments:
Post a Comment