ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Sunday, March 26, 2017
ជនរួមជាតិខ្មែរអាមេរីកកាំងផ្តល់ជំនួយមនុស្សធម៌ជួយជួសជុលផ្ទះអ្នកស្រី កី ផ្លិប ដែលក្រីក្ររងគ្រោះ
ព្រះតេជគុណ លួន សុវ៉ាត នាំយកអំណោយបុណ្យ ខ្មែរជួយខ្មែរ ! ចាត់ចែងជួសជុលផ្ទះជូនអ្នកស្រី កី ផ្លិប ដែលក្រីក្ររងគ្រោះព្រោះបញ្ហាអយុត្តិធម៌សង្គមនៅភូមិសណ្តាន់ ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ថ្ងៃ២៦មិនា២០១៧ ។ ម្ចាស់ទានប្រធានបុណ្យមាន អ្នកស្រី សួន សុភាព និងក្រុមគ្រួសារ Seattle.Washington State.USA.500$,ឧបាសក ឡូ ប៊ុនឡេង និងឧបាសិកា អៀប ឆៃគីម Santa Ana.California.USA.100$ ។ អ្នកស្រី ណាំ ង៉ុយ Nam Ngoy.និងញាតិមិត្ត Santa Ana.California.USA 100$ ។ សូមបុណ្យកុសលបានដល់ម្ចាស់ទានប្រធានបុណ្យបានសុខចំរើនប្រកបដោយពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកគ្រប់ៗគ្នាតរៀងទៅ ! ។ គួរបញ្ជាក់ថា អ្នកស្រី កី ផ្លិប គឺជាស្ត្រីសកម្មក្នុងការចូលរួមការពារទឹកដីព្រៃឈើសិទ្ធិមនុស្សនិងយុត្តិធម៌សង្គមនៅក្នុងសហគមន៍ ហើយអ្នកស្រី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនថ្ងៃ៦តុលា២០១៥និងតុលាការចោទប្រកាន់ឲ្យជាប់ពន្ធនាគារ២ឆ្នាំពីបទកាប់បំផ្លាញព្រៃឈើខុសច្បាប់រហូតមកដល់ពេលនេះមិនទានមានសិទ្ធិសេរីភាពមានយុត្តិធម៌ដោះលែងចេញពីពន្ធនាគារនៅឡើយទេ ដែលជាហេតុធ្វើឲ្យក្រុមគ្រួសារអ្នកស្រីធ្លាក់ខ្លួនកាន់តែក្រទៅៗ ។ #យុត្តិធម៌ #ខ្មែរជួយខ្មែរ #ខ្មែរសង្គ្រោះខ្មែរ #Justice2017
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment