ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Sunday, March 26, 2017
ជនរួមជាតិខ្មែរអាមេរីកកាំងធ្វើបុណ្យខ្មែរជួយខ្មែរដល់គ្រួសារក្រីក្រចែកអង្កនិងថវិកាមួយចំនួន
ព្រះតេជគុណ លួន សុវ៉ាត នាំយកអំណោយបុណ្យ ខ្មែរជួយខ្មែរ ! ខ្មែរសង្គ្រោះខ្មែរ ! ជាទឹកប្រាក់500$ ពីពុទ្ធបរិស័ទជនរួមជាតិខ្មែរអាមេរីកកាំង មានឧបាសក អ៊ា មេងឃាង និងឧបាសិកា អ៊ា ស៊ីវញ៉ិច និងកូនស្រី អ៊ា អ៊ីសាបែល និងកូនប្រុស អ៊ា ស៊ីវែន និងបងស្រី អ៊ា ស៊ីវហ៊ន ព្រមទាំងកូនចៅ អ្នកស្រី អ៊ា ស៊ីវមួយ ព្រមទាំងគ្រួសានិងកូនចៅ អ្នកស្រី អ៊ា ស៊ីវអេង និងគ្រួសារនិងកូន រស់នៅទីក្រុង Los Angeles California.USA ទិញជាអង្ក១តោននិងថវិកាមួយចំនួនចែកជូនជនរួមជាតិខ្មែរដែលក្រីក្រខ្វះខាតតំបន់ផ្សេងក្នុងខេត្តសៀមរាប ។ ព្រឹកថ្ងៃ២៦ខែមិនា២០១៧នេះ ព្រះតេជគុណ បានបែងចែកថវិកានិងអង្កទាំងនោះចែកជូនគ្រួសារខ្មែរដែលក្រីក្រចំនួន១៦គ្រួសារនៅភូមិ ត្រពាំងរុន ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទទួលបានអង្កក្នុង១គ្រួសារ២៥គីឡូក្រាម និងសិស្សសាលាក្រីក្រចំនួន២០នាក់ទទួលថវិកា៥០០០រៀលក្នុងម្នាក់ៗសម្រាប់ថ្នាក់ទាបនិងថ្នាក់ទី៩ចំនួន៥នាក់ក្នុងម្នាក់ៗ5$ ។ សូមបុណ្យកុសលគឺសេចក្តីសុខចំរើនដោយពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកម្ចាស់ទានប្រធានបុណ្យបានសុខចំរើនគ្រប់ៗគ្នាតរៀងទៅ សូមអនុមោទនា !
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment