ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Sunday, March 26, 2017
ផ្តល់ជំនួយជនរួមជាតិខ្មែរអាមេរីកកាំងដល់គ្រួសារខ្មែរដែលក្រីក្ររងគ្រោះ
ព្រះតេជគុណ លួន សុវ៉ាត នាំយកអំណោយបុណ្យ ខ្មែរជួយខ្មែរ ! ខ្មែរសង្គ្រោះខ្មែរ ! ជាទឹកប្រាក់500$ ពីពុទ្ធបរិស័ទជនរួមជាតិខ្មែរអាមេរីកកាំង មានឧបាសក អ៊ា មេងឃាង និងឧបាសិកា អ៊ា ស៊ីវញ៉ិច និងកូនស្រី អ៊ា អ៊ីសាបែល និងកូនប្រុស អ៊ា ស៊ីវែន និងបងស្រី អ៊ា ស៊ីវហ៊ន ព្រមទាំងកូនចៅ អ្នកស្រី អ៊ា ស៊ីវមួយ ព្រមទាំងគ្រួសានិងកូនចៅ អ្នកស្រី អ៊ា ស៊ីវអេង និងគ្រួសារនិងកូន រស់នៅទីក្រុង Los Angeles California.USA ទិញជាអង្ក១តោននិងថវិកាមួយចំនួនចែកជូនជនរួមជាតិខ្មែរដែលក្រីក្រខ្វះខាតតំបន់ផ្សេងក្នុងខេត្តសៀមរាប ។ រសៀលថ្ងៃ២៦ខែមិនា២០១៧នេះ ព្រះតេជគុណ បានបែងចែកថវិកានិងអង្កទាំងនោះចែកជូនគ្រួសារខ្មែរដែលក្រីក្រចំនួន១៦គ្រួសារដែលជាអ្នកជួយជួសជុលផ្ទះអ្នកស្រី កី ផ្លិប នៅភូមិ សណ្តាន់ ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ទទួលបានអង្កក្នុងម្នាក់ៗ ២៥គីឡូក្រាមនិងថវិកា៥០០០រៀលផងដែរ ។ សូមបុណ្យកុសលគឺសេចក្តីសុខចំរើនដោយពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកម្ចាស់ទានប្រធានបុណ្យបានសុខចំរើនគ្រប់ៗគ្នាតរៀងទៅ សូមអនុមោទនា !
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment