ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Friday, March 24, 2017
ធ្វើបុណ្យខ្មែរជួយខ្មែរ ! ខ្មែរសង្គ្រោះខ្មែរដោយសង្គហទាន ចែកជាអង្កនិងថវិកា
ធ្វើបុណ្យខ្មែរជួយខ្មែរ ! ខ្មែរសង្គ្រោះខ្មែរ ! ព្រះតេជគុណ លួន សុវ៉ាត និងព្រះតេជគុណ ព្រីម ហ៊ួន បាននាំយកអំណោយទានមានអង្ក១តោននិងថវិកាមួយចំនួនទៅចែកជូន ជនរួមជាតិខ្មែរ ដែលក្រីក្រប្រកបមុខរបរនេសាទត្រីនៅតំបន់ព្រៃលេចទឹកបឹងទន្លេសាប តំបន់ចងសេះ ស្ថិតនៅភូមិសាស្ត្រ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប កាលពីថ្ងៃ២៣មិនា២០១៧ ។ ម្ចាស់ទានប្រធានបុណ្យមាន ឧបាសក ឡូ ប៊ុនឡេង និង ឧបាសិកា អៀប ឆៃគីម ព្រមទាំងញាតិមិត្តរស់នៅទីក្រុង Santa Ana.California.USA.។ សូមជូនបុណ្យកុសលបានដល់ម្ចាស់ទានកើតមាននូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ សុខចំរើនគ្រប់ៗគ្នាតរៀងទៅ ! ។
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment