Wednesday, February 8, 2017

ធ្វើបុណ្យទិញគោយន្តយុត្តិធម៌ការពារទឹកដីព្រៃឈើ វត្តមេត្តាធម្មជាតិ

សូមថ្លែងអំណរគុណនិងជូនបុណ្យកុសល អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកម្ចាស់ទានប្រធានដើមបុណ្យដែលបានចូលបច្ច័យសម្រាប់ទិញគោយន្តការពារយុត្តិធម៌ទឹកដីព្រៃឈើសត្វព្រៃថ្ងៃនេះ ៨កុម្ភៈ២០១៧ មាន ឧបាសិកានៅសហរដ្ឋអាមេរីករស់នៅក្បែររដ្ឋកាលីហ្វ័នីញ៉ាសុំមិនបញ្ចេញឈ្មោះ ចូលបុណ្យទិញគោយន្ត ៣០០.$.ប្រគេនបច្ច័យបួន ២០០.$ ។ អ្នកស្រី ឡៃ លីន និងគ្រួសារ រស់នៅទីក្រុង Los Angeles.California.USA.100.$ ផ្ញើរមកតាមរយៈឧបាសិកា អៀប ឆៃគីម ។ ឧបាសិកា តាំង សាផន ព្រមទាំងកូន និងចៅ ចូលបុណ្យទិញគោយន្ត ៤៥.$ ប្រគេនបច្ច័យបួន២៥$ សរុប ៧០$ នៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ក្រុងភ្នំពេញ ។ ព្រះតេជគុណ លួន សុវ៉ាត សូមអំពាវនាវរៃអង្គាសបច្ច័យដើម្បីទិញគោយន្ត១គ្រឿងប្រើប្រាស់ជាប្រយោជន៍ ជាតិសាសនា ការពារទឹកដីព្រៃព្រឹក្សា នៅវត្តមេត្តាធម្មជាតិ សហគមន៍ព្រៃឈើមាតាធម្មជាតិ ស្ថិតនៅភូមិស្រែច្រាប ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានផ្ទៃដីជាង១ពាន់ហិចតាដែលមានសត្វព្រៃជាច្រើនប្រភេទកំពុងរស់នៅមាន ក្ងោក ស្វា ទន្សាយ ពស់ ជាដើម ដែលនៅសេសសល់តិចតួចកំពុងរស់នៅទីនោះ ហើយដង្ហោយហៅឲ្យមនុស្សលោកគ្រប់គ្នាជួយការពារសិទ្ធិសេរីភាព សន្តិភាព យុត្តិធម៌សត្វព្រៃឲ្យបានរស់សុខចំរើនតរៀងទៅផង ។ បូកសរុបបច្ច័យរៃអង្គាសចាប់ពីថ្ងៃ២កុម្ភៈ២០១៧មកដល់ថ្ងៃ៨កុម្ភៈ២០១៧នេះទទួលបាន 1590.$ នៅខ្វះ 1410.$ ទៀតទើបគ្រប់ចំនួន3000$ តាមការគ្រោងទុកនិងចាត់ចែងទិញគោយន្ត១គ្រឿងវេរប្រគេន ព្រះសង្ឃនៅវត្តមេត្តាធម្មជាតិ ជាកិច្ចបង្ហើយបុណ្យ ។ អាស្រ័យហេតុនេះ សូមព្រះសង្ឃ ញាតិញោម ជនរួមជាតិខ្មែរ ទាំងក្នុងនិងក្រៅប្រទេស រួមសាមគ្គីគ្នា មានសទ្ធាជ្រះថ្លា ទោះតិចក្តីច្រើនក្តី សូមចូលបច្ច័យ ថវិការ តាមសទ្ធាជ្រះថ្លារៀងៗខ្លួន ។ សូមទំនាក់ទំនងផ្តល់ជំនួយនិងធ្វើបុណ្យខ្មែរជួយខ្មែរតាមរយៈព្រះតេជគុណ លួន សុវ៉ាត Tel.012 83 83 22 , Facebook Page.Sovath Loun , អ្នកនៅក្រៅប្រទេសផ្ញើរតាម Bank Western Union.Money Gram. សូមផ្ញើរមកឈ្មោះអាត្មាភាព លួន សុវ៉ាត SOVATH LOUN , "Non-Violence Overcome All Obstacles"

No comments:

Post a Comment