Monday, February 6, 2017

ថ្លែងអំណរគុណនិងរៃអង្គាសបច្ច័យធ្វើបុណ្យទិញគោយន្តយុត្តិធម៌ការពារទឹកដីព្រៃឈើវត្តមេត្តាធម្មជាតិ

សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ ម្ចាស់ដើមទានប្រធានដើមបុណ្យ ខ្មែរជួយខ្មែរ ! អាយុ វណ្ណៈ សុខៈ ពលៈ ចំរើនកើតមានដល់លោកអ្នកតរៀងទៅ ដែលមានសទ្ធាជ្រះថ្លាបានចូលបច្ច័យតាមរយៈព្រះតេជគុណ លួន សុវ៉ាត ដើម្បីទិញគោយន្ត១គ្រឿងប្រើប្រាស់ជាប្រយោជន៍ ជាតិសាសនា ការពារទឹកដីព្រៃព្រឹក្សា វត្តមេត្តាធម្មជាតិ ភូមិស្រែច្រាប ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លើផ្ទៃដីជាង១ពាន់ហិចតាដែលមានសត្វព្រៃជាច្រើនប្រភេទកំពុងរស់នៅមាន បក្សាបក្សី ក្ងោក ស្វា ទន្សាយ ពស់ ជាដើម ដែលនៅសេសសល់តិចតួចរស់នៅទីនោះ ដង្ហោយហៅឲ្យមនុស្សលោកគ្រប់គ្នាជួយការពារសិទ្ធិសេរីភាព សន្តិភាព យុត្តិធម៌សត្វព្រៃឲ្យបានរស់សុខចំរើនតរៀងទៅផង ។ ឧបាសក ឡូ ប៊ុនឡេង និងឧបាសិកា អៀប ឆៃគីម ព្រមទាំងកូនចៅ Santa Ana.California.USA.200$, ។ ឧបាសិកា ឆេង ស៊ីមពៅ Sim Poeu Chheng.Lowell.Massachusetts.USA.200$,អ្នកស្រី ឆេង លីមពៅ ផ្សាដេប៉ូ២.ភ្នំពេញ.20$, ។ ឧបាសិកា សេង ស៊ីលាប ហៅ អ៊ុក ណៃ Nay OK ព្រមទាំងកូនចៅ Mrs Channa Houth Mrs Channoun Chhemhouth Mrs Channath Houth Mr Channath brother Mr Dannie Houth រស់នៅទីក្រុង Lowell.Massachusetts.USA មានសទ្ធាជ្រះថ្លា ចូលទិញគោយន្ត 200$,ប្រគេនបច្ច័យបួនព្រះតេជគុណ លួន សុវ៉ាត 200$,ធ្វើបុណ្យទានមនុស្សធម៌ដល់អ្នកក្រីក្ររងគ្រោះ 100$, ។ ឧបាសិកា ឃុយ វួចហេង ព្រមទាំងកូនចៅនិងក្មួយ នៅផ្លូវសូឡា ស្ទឹងមានជ័យភ្នំពេញ មានសទ្ធាប្រគេនសម្ភារៈមួយចំនួននិងចូលបច្ច័យទិញ គោយន្ត25$,បច្ច័យបួន20$,ជួយស្ត្រីជាប់ពន្ធនាគារដោយអយុត្តិធម៌នៅសៀមរាប អ្នកស្រី កី ផ្លិប 10$, ។ បូកសរុបបច្ច័យរៃអង្គាសចាប់ពីថ្ងៃ២កុម្ភៈ២០១៧មកដល់ថ្ងៃ៦កុម្ភៈ២០១៧នេះទទួលបាន 1145.$ នៅខ្វះ 1855.$ ទៀតទើបគ្រប់ចំនួន3000$ តាមការគ្រោងទុកនិងចាត់ចែងទិញគោយន្ត១គ្រឿងវេរប្រគេន ព្រះសង្ឃវត្តមេត្តាធម្មជាតិ ជាកិច្ចបង្ហើយបុណ្យ ។ អាស្រ័យហេតុនេះ សូមព្រះសង្ឃ ញាតិញោម ជនរួមជាតិខ្មែរ ទាំងក្នុងនិងក្រៅប្រទេស រួមសាមគ្គីគ្នា មានសទ្ធាជ្រះថ្លា ទោះតិចក្តីច្រើនក្តី សូមចូលបច្ច័យ ថវិការ តាមសទ្ធាជ្រះថ្លារៀងៗខ្លួន ។ សូមទំនាក់ទំនងផ្តល់ជំនួយនិងធ្វើបុណ្យខ្មែរជួយខ្មែរតាមរយៈព្រះតេជគុណ លួន សុវ៉ាត Tel.012 83 83 22 , Facebook Page.Sovath Loun , អ្នកនៅក្រៅប្រទេសផ្ញើរតាម Bank Western Union.Money Gram. សូមផ្ញើរមកឈ្មោះអាត្មាភាព លួន សុវ៉ាត SOVATH LOUN , "Non-Violence Overcome All Obstacles"

No comments:

Post a Comment