ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Thursday, February 23, 2017
ធ្វើបុណ្យផ្តល់ជំនួយជួយសង្គ្រោះសហគមន៍ដីធ្លីនៅតំបន់បឹងកក់អ្នកស្រី ទេព វន្នី ដែលជាប់ពន្ធនាគារ
ព្រះតេជគុណ លួន សុវ៉ាត នាំយកអំណោយទាន ខ្មែរជួយខ្មែរ ! ទៅប្រគល់ជូនកូនស្រីនិងម្តាយ អ្នកស្រី ទេព វន្នី ដែលជាស្ត្រីដ៏សកម្មក្នុងកិច្ចការពារសិទ្ធិមនុស្ស សិទ្ធិលំនៅដ្ឋានដីធ្លី នៅសហគមន៍បឹងកក់ដែលកំពុងជាប់ពន្ធនាគារដោយមហាអយុត្តិធម៌ រហូតមកដល់ថ្ងៃ២៣កុម្ភៈ២០១៧នេះ មានចំនួន១៩១ថ្ងៃហើយ ។
ម្ចាស់ទានប្រធានបុណ្យមាន អ្នកស្រី សួន សុភាព ព្រមទាំងគ្រួសារ Seattle.Washington State.USA.200$ ជួយកូនស្រីអ្នកស្រី ទេព វន្នី និង100$ជួយតំណាងសហគមន៍បឹងកក់ដើម្បីចាត់ចែងធ្វើបដាផ្សេងៗតស៊ូមតិដើម្បីយុត្តិធម៌ ។ លោក លិម វោហាន អ្នកស្រី លិម វ៉ាន់សាត ព្រមទាំងកូនចៅរស់នៅទីក្រុង មូលូ Mulhouse.France ប្រទេសបារាំង ជួយសហគមន៍បឹងកក់ 100$ ។ ឧបាសិកា ឈុន អេង Lake Wood.California.USA.ជួយម្តាយអ្នកស្រី ទេព វន្នី 50$, ។ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកម្ចាស់បុណ្យសុខចំរើនគ្រប់ៗគ្នាតរៀងទៅ ! សូមអរគុណ ។
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment