ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Thursday, February 23, 2017
ផ្តល់ជំនួយមនុស្សធម៌ដល់លោក ម៉ៅ សុជាតិ ដែលរងរបួសដោយកងសន្តិសុខខ័ណ្ឌ៧មករាប្រើហឹង្សាលើ
ព្រះតេជគុណ លួន សុវ៉ាត នាំយកថវិការ 100$ ជាសទ្ធាជ្រះថ្លា អ្នកស្រី សួន សុភាព ព្រមទាំងគ្រួសារ Seattle.Washington State.USA ផ្តល់ជាជំនួយមនុស្សធម៌ #ខ្មែរជួយខ្មែរ ! ដល់លោក ម៉ៅ សុជាតិ ដែលជាអ្នករត់ម៉ូតូឌុបព្រះសង្ឃវត្តសាមគ្គីរង្សី ដែលត្រូវបានកងអសន្តិសុខខ័ណ្ឌ៧មករាតាមប្រហារ រំលោភសិទ្ធិមនុស្ស ដេញចាប់ ដេញវ៉ៃ នៅមុខតុលាការសាលាដំបូងក្រុងភ្នំពេញរហូតដល់ក្នុងផ្សាទំនើបស៊ីធីម៉លយ៉ាងសាហាវឃោឃៅ មិនដឹងខុសត្រូវ ខុសច្បាប់ជាតិ ច្បាប់អន្តរជាតិនិងច្បាប់សាសនា បណ្តាលឲ្យរូបគាត់រងរបួសឈឺចាប់ទាំងផ្លូវកាយនិងផ្លូវចិត្តដោយសារតែរូបគាត់មិនមានទោសកំហុសអីសោះ គ្រាន់តែទៅជួយលើកកញ្ញា សង ស្រីលាភ ដែលត្រូវកងកំលាំងសកម្មប្រយុទ្ធប្រើហឹង្សាខ័ណ្ឌ៧មករាលើកសែងទៅទម្លាក់ម្ងាងផ្លូវក្នុងពេលតុលាការសាលាដំបូងក្រុងភ្នំពេញ កាត់ក្តីអ្នកស្រី ទេព វន្នី ជាស្ត្រីការពារសិទ្ធិមនុស្សលំនៅដ្ឋានដីធ្លីនៅតំបន់បឹងកក់ ព្រឹកថ្ងៃ២៣កុម្ភៈ២០១៧ ។
#យុត្តិធម៌២០១៧ #JusticeKH2017
24/02/2017
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment