ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Thursday, February 23, 2017
ក្រមបាតដៃទី៣ដេញវ៉ៃដេញចាប់លោក ម៉ៅ សុជាតិ ដែលជាអ្នករត់ម៉ូតូឌុបដល់ក្នុងផ្សាទំនើបស៊ីធីម៉លយ៉ាងសាហាវ
កងសន្តិសុខខណ្ឌ៧មករាប្រើអំពើហឹង្សាយ៉ាងសាហាវឃោឃៅ មិនដឹងខុសត្រូវ ដេញវ៉ៃទាត់ធាក់និងដេញចាប់លោក ម៉ៅ សុជាតិ ដែលជាអ្នករត់ម៉ូតូឌុបព្រះសង្ឃវត្តសាមគ្គីរង្សី ដល់ក្នុងផ្សាទំនើបស៊ីធីម៉ល ។ ហេតុការណ៍ប្រើអំពើហឹង្សារំលោភសិទ្ធិមនុស្សខាងលើនេះ កើតឡើងនៅព្រឹកថ្ងៃ២៣កុម្ភៈ២០១៧ នៅមុខតុលាការសាលាដំបូងរាជធានីភ្នំពេញ ក្នុងពេលដែលតុលាការបើកសវនាការកាត់ក្តី អ្នកស្រី ទេព វន្នី ដែលជាស្ត្រីសកម្មជនដីធ្លីសហគមន៍បឹងកក់ ឲ្យជាប់ពន្ធនាគារ២ឆ្នាំកន្លះនិងសងសំណងទៅកងសន្តិសុខខណ្ឌ២នាក់ដែលជាប្រុសប្តឹងចោទថា អ្នកស្រី ទេព វន្នី ជាស្ត្រីបានប្រើហឹង្សាវ៉ៃពួកគេកាលពីថ្ងៃ១៣ខែ៣ឆ្នាំ២០១៣កន្លងទៅ ។ លោក ម៉ៅ សុជាតិ ជាអ្នករត់ម៉ូតូឌុប បានដឹកព្រះតេជគុណ លួន សុវ៉ាត ដូចសព្វដងចេញពីវត្តសាមគ្គីរង្សី ឆ្ពោះទៅតុលាការសាលាដំបូងក្រុងភ្នំពេញ តាំងពីម៉ោង៧និង៣០នាទីព្រឹក ហើយគាត់បានឈរឆ្ងាយពីតុលាការម្ខាងផ្លូវដើម្បីរង់ចាំដឹកព្រះតេជគុណ លួន សុវ៉ាត ទៅវត្តវិញពេលចប់សវនាការ ។ ក្នុងពេលសវនាការកាត់ក្តីអ្នកស្រី ទេព វន្នី នោះខាងក្រុមកងសន្តិសុខបានមកវាយបង្ក្រាបដោយហឹង្សាលើប្រជាពលរដ្ឋដែលភាគច្រើនជាស្ត្រីដែលរងគ្រោះបាត់បង់ដីធ្លីក្នុងក្រុងភ្នំពេញ ដែលមកលើកទឹកចិត្តគាំទ្រយុត្តិធម៌អ្នកស្រី ទេព វន្នី ។ ពេលឃើញក្រុមជនហឹង្សាដែលជាកងសន្តិសុខខ័ណ្ឌ៧មករា លើកកញ្ញា សង ស្រីលាភ ជាស្ត្រីសហគមន៍បឹងកក់ចេញពីមុខតុលាការមកដាក់ម្ខាងផ្លូវដោយទម្លាក់ចោលឲ្យឈឺចុកចាប់និងអសីលធម៌ដូច្នេះ លោក ម៉ៅ សុជាតិ បានចូលទៅជួយលើកកញ្ញា សង ស្រីលាភ និងបានស្រែកថា កុំប្រើហឹង្សា បែជាមេកងសន្តិសុខខ័ណ្ឌ៧មករាដែលស្លៀកពាកើស៊ីវិលបានស្រែកបញ្ជារឲ្យបក្សពួកខ្លួនដែលកំពុងតែជក់ដៃវ៉ៃខ្មែរគ្មានក្តីមេត្តានោះ ឲ្យចាប់អាមួយនោះ ៗ ចំណែកកូនចៅដែលល្ងង់ខ្លៅចាំស្តាបើតែបញ្ជារមេ ហាក់បីដូចជាឆ្កែកំពុងតែឆ្កួតក៏ហក់ទៅដេញខាំ ដេញចាប់ វ៉ៃដំច្រំធាក់ លោក ម៉ៅ សុជាតិ ដែលខំរត់ចូលទៅក្នុងផ្សាទំនើបស៊ីធីម៉ល ដើម្បីគេចពីបាតដៃហឹង្សា សាហាវជាងខ្លា តែអនិច្ចា រត់មិនរួចគេចមិនផុតក៏ត្រូវគេវ៉ៃទ្រោមខ្លួនតែមិនបានចាប់ខ្លួនទេ ។
"Non-Violence Overcome All Obstacles"
Labels:
ម៉ៅ សុជាតិ,
អំពើហឹង្សា
Subscribe to:
Post Comments (Atom)
No comments:
Post a Comment