Friday, February 3, 2017

ម្តាយជនរងគ្រោះអំពាវនាវឲ្យដោះលែងកូនចេញពីពន្ធនាគារខេត្តកំពង់ស្ពឺ

ម្តាយជនរងគ្រោះដែលកូនជាប់ពន្ធនាគារដោយអយុត្តិធម៌អំពាវនាវរកយុត្តិធម៌ ======== អ្នកស្រី ឈន សុខ អាយុ៤៨ឆ្នាំ ជាស្ត្រីមេម៉ាយកូន៣រស់នៅភូមិ ស្រែច្រាប ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កើតទុក្ខមិនសុខចិត្តដោយសារសមត្ថកិច្ចចាប់ខ្លួនកូនអ្នកស្រីបញ្ជូនទៅដាក់គុកខេត្តកំពង់ស្ពឺចាប់តាំងពីថ្ងៃ២៥ ខែមករា ឆ្នាំ២០១៧ ។ ដើមហេតុ កាលពីយប់ថ្ងៃ២៥មករា២០១៧ មានពិធីមង្គលការមួយនៅភូមិពោធិមាស ហៅត្រពាំងព្រីង ឃុំស្រុកខាងលើ យុវជនឈ្មោះ មឿន គា អាយុ២២ឆ្នាំ រួមទាំងមនុស្សម្នាជាច្រើននាក់ទៀតបានទៅចូលរួមពិធីរាំធុងបាស ហើយមានជម្លោះវ៉ៃតប់ទាត់ធាក់គ្នាក្នុងវង់រាំ ដោយមិនដឹងថា ខាងណាវ៉ៃខាងណាទេ តែស្រាប់តែប៉ូលីសទៅចាប់យុវជនខាងលើដែលកំពុងតែឈរមើលគេរាំនោះដាក់ខ្នោះដៃជាប់ហើយប៉ូលីសបានវ៉ៃយុវជនខាងលើនោះរហូតដល់សន្លប់ទៀតផង នេះបើតាមការអះអាងរបស់ម្តាយជនរងគ្រោះ ។ ក្នុងជម្លោះរាំធុងបាសខាងលើនេះ ប៉ូលីសបានចាប់មនុស្ស២នាក់ភ្លាមៗយកទៅដាក់គុករួមទាំងយុវជនម្នាក់ទៀតដែលអត់គ្រប់ទឹក ទឹក៧កន្លះ ដែលទៅឈរមើលគេរាំនោះទៅដាក់គុកផងដែរ ។ តាមការអះអាងរបស់ម្តាយជនរងគ្រោះនិងអ្នកភូមិផ្សេងទៀតថា ប៉ូលីសចាប់ខ្លួនយុវជនខាងលើនោះមិនត្រឹមត្រូវទេ ព្រោះអ្នកប្រើហឹង្សា អ្នកប្រព្រឹត្តិបទល្មើស មិនទៅចាប់ បែជាទៅចាប់អ្នកគ្មានទោសកំហុស យកទៅដាក់គុកទទេៗ ដោយយុវជនខាងលើនោះ មិនដែលមានប្រវត្តិរូប ប្រើហឹង្សា វ៉ៃដំច្រំធាក់អ្នកណាទេ គឺយុវជនខាងលើជាមនុស្សស្លូតបូត ធ្វើស្រែចំការចិញ្ចឹមម្តាយមេម៉ាយនិងយាយចាស់ជរា ៣គ្រួសារ ។ ម្តាយជនរងគ្រោះចាត់ទុកការចាប់ខ្លួនកូនគាត់គឺមានភាពមិនប្រក្រតី ហើយអាចជាចេតនាគំនុំគុំគួនរឿងសហគមន៍ការពារដីធ្លីព្រៃឈើផងដែរ ព្រោះកន្លងមកអ្នកស្រី កូនអ្នកស្រី និងប្រជាពលរដ្ឋក្នុងភូមិស្រែច្រាបទាំងមូលតែងតែចេញមុខប្រឆាំងតវ៉ាការពារយុត្តិធម៌ដីធ្លីព្រៃឈើឲ្យគង់វង់នៅតរៀងមក ។ ទំនាក់ទំនងម្តាយជនរងគ្រោះ 096 743 8456 "Non-Violence Overcome All Obstacles"

No comments:

Post a Comment