ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Wednesday, February 15, 2017
អំណោយបុណ្យខ្មែរអាមេរីកាំងជួយខ្មែរក្រីក្ររើសអេតចាយនិងរងគ្រោះព្រោះបញ្ហាសង្គម
ព្រះតេជគុណ លួន សុវ៉ាត នាំយកអំណោយទានមនុស្សធម៌ ខ្មែរជួយខ្មែរ ! ទៅចែកជូនក្រុមគ្រួសារខ្មែរដែលក្រីក្ររងគ្រោះបញ្ហាសង្គមប្រកបមុខរបរដើររើសអេតចាយលក់ក្នុងខ័ណ្ឌសែនសុខក្រុងភ្នំពេញចំនួន១៩គ្រួសារ នាល្ងាចថ្ងៃ១៥កុម្ភៈ២០១៧ ។
ម្ចាស់បុណ្យមាន ឧបាសិកា ជីវ ហេងស៊ីម California.USA.40$,ប្រគេនបច្ច័យ៤និង60$ជួយអ្នករើសអេតចាយក្រីក្ររងគ្រោះ, ។ ផេង ផុន និង តោយ វ៉ាន Stockton California.USA 20$ ជួយកុមារីរើសអេតចាយដែលឡានបុកបាក់ធ្មេញ និងម្តាយស្លាប់ដោយឡានបុកក្នុងពេលដើររើសអេតចាយ ។ លោក ញ៉េប សុផល្លា រដ្ឋមុនីសុតា USA ចូលបុណ្យទិញគោយន្ត 50$, ឧបាសិកា ញ៉ិប សុផន ព្រមទាំងកូនចៅTacoma.Washington State.USA. 500$, ចូលបុណ្យជីកអណ្តូងទឹកនៅខេត្តកំពង់ធំជាមួយបណ្តាញព្រះសង្ឃ ។
ឧបាសក សោម ភា ឧបាសិកា អ៊ុំ សុភុន Tacoma.Washington State.USA 50$ ចូលបុណ្យជីកអណ្តូងទឹកនៅខេត្តកំពង់ធំ,ឧបាសិកា សោម សី ព្រមទាំងកូនចៅ Tacoma.Washington State.USA.50$ ចូលបុណ្យជីកអណ្តូងទឹកនៅខេត្តកំពង់ធំ, ។។។ សូមអរគុណ និងសូមជូនបុណ្យកុសលបានដល់ម្ចាស់ទានប្រធានបុណ្យ ខ្មែរជួយខ្មែរ ! សូមបានសុខចំរើន ដោយពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកតរៀងទៅ ! Like Facebook Page. Sovath Loun . Tel.012 83 83 22,
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment