Friday, February 3, 2017

ទស្សនកិច្ចសិក្សាព្រះពុទ្ធសាសនានិងព្រៃឈើវត្តមេត្តាធម្មជាតិនិងផ្តល់ជំនួយមនុស្សធម៌ខ្មែរជួយខ្មែរ

ព្រះតេជគុណ លួន សុវ៉ាត ព្រះតេជគុណ ញ៉ ទេពមុនី និងព្រះសង្ឃសកម្មការពារសិទ្ធិមនុស្ស បាននិមន្តទៅទស្សនកិច្ចសិក្សាព្រៃសហគមន៍មាតាធម្មជាតិ ដែលស្ថិតនៅ ភូមិស្រែច្រាប ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ និងបាននាំយកជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ ជាអង្ក១តោន ចែកជូនប្រជាពលរដ្ឋដែលកំពុងក្រីក្រខ្វះខាតស្បៀងអាហារនិងប្រគេនបច្ច័យបួនមួយចំនួនដល់ព្រះតេជគុណ ព្រំ ធម្មជាតិ ជាព្រះសង្ឃសកម្មការពារព្រៃឈើសត្វព្រៃផងដែរ ។ ម្ចាស់អំណោយបុណ្យមាន អ្នកស្រី ឡៃ លីន ព្រមទាំងបុត្រ Los Angeles.California.USA.មានសទ្ធាជ្រះថ្លាជាវអង្ក១តោនជូនដល់ពលរដ្ឋខ្មែរក្រីក្រ ។ ព្រះតេជគុណ ញ៉ ទេពមុនី ព្រមទាំងពុទ្ធបរិស័ទជនរួមជាតិខ្មែរConnecticut.USA.ប្រគេនបច្ច័យបួនព្រះតេជគុណ ព្រំ ធម្មជាតិ 50$.ជូនញាតិញោមក្រីក្រ50$,ឧបាសក ឡូ ប៊ុនឡេង និងឧបាសិកា អៀប ឆៃគីម ព្រមទាំងកូនចៅ Santa Ana.California.USA.ប្រគេនបច្ច័យ៤ព្រះតេជគុណ ព្រំ ធម្មជាតិ 50$, ព្រះតេជគុណ លួន សុវ៉ាត ចូលរួមចំណែក 250$, ។ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកសុខចំរើនតៀងទៅ ! សូមអរគុណ សេចក្តីអំពាវនាវ រៃអង្គាសថវិការជួយទិញគោយន្ត១គ្រឿងតម្លៃសរុបទាំងអស់3000.$ ដើមប្រគេនព្រះតេជគុណ ព្រំ ធម្មជាតិ ដើម្បីព្រះអង្គរួមនិងប្រជាពលរដ្ឋ រួមគ្នាការពារព្រៃសហគមន៍ វត្តមេត្តាធម្មជាតិ ចំនួនផ្ទៃដីនិងព្រៃឈើជាង១ពាន់ហិចតា ដែលកំពុងមានសត្វព្រៃរស់នៅ ភូមស្រែច្រាប ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ទំនាក់ទំនង ផ្តល់ជំនួយតាមរយៈ ព្រះតេជគុណ លួន សុវ៉ាត Tel.012 83 83 22 "Non-Violence Overcome All Obstacles"

No comments:

Post a Comment