ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Monday, February 27, 2017
ផ្តល់ជំនួយមនុស្សធម៌ខ្មែរជួយខ្មែរដល់អ្នករងគ្រោះព្រោះការប្រើហឹង្សារំលោភសិទ្ធិមនុស្សនៅភ្នំពេញ
ព្រះតេជគុណ លួន សុវ៉ាត នាំយកថវិការ150$ជាសទ្ធាជ្រះថ្លារបស់ឧបាសក ឡូ ប៊ុនឡេង និងឧបាសិកា អៀប ឆៃគីម រស់នៅទីក្រុង Santa Ana.California.USA.80$ជូនអ្នកស្រី ណាត ស្រីណាក់ ដែលមានផ្ទៃពោះ៤ខែដែលត្រូវបានកងសន្តិសុខខ័ណ្ឌ៧មករាប្រើហឹង្សាវ៉ៃដំច្រំធាក់លើ និង50$ជូនលោក ម៉ៅ សុជាតិ ដែលជាជនរងគ្រោះដោយការដេញវ៉ៃទាត់ធាក់ពីសំណាក់កងសន្តិសុខខ័ណ្ឌ៧មករាប្រើហឹង្សានៅមុខតុលាការសាលាដំបូងក្រុងភ្នំពេញរហូតដល់ផ្សាទំនើបស៊ីធីម៉ល ក្នុងថ្ងៃសវនាការអ្នកស្រី ទេព វន្នី ២៣កុម្ភៈ២០១៧កន្លងទៅ ដោយអយុត្តិធម៌ និង20$ប្រគេនបច្ច័យបួន ។ 27/2/2017
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment