ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Saturday, February 11, 2017
ផ្តល់ជំនួយមនុស្សធម៌ខ្មែរជួយខ្មែរដល់អ្នកស្រី កី ផ្លិប ជាប់ពន្ធនាគារដោយអយុត្តិធម៌រឿងដីធ្លី
ខណៈពេលនេះ ព្រះតេជគុណ លួន សុវ៉ាត ជាសកម្មជនព្រះសង្ឃអ្នកការពារសិទ្ធិមនុស្ស ព្រឹកថ្ងៃ១១កុម្ភៈ២០១៧នេះ បាននិមន្តទៅសួរសុខទុក្ខក្រុមគ្រួសារ អ្នកស្រី កី ផ្លិប ជាស្ត្រីសកម្មជនការពារសិទ្ធិមនុស្ស សិទ្ធិលំនៅដ្ឋានដីធ្លីនៅភូមិ សណ្តាន់ ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប និងបាននាំយកអំណោយមនុស្សធម៌ ខ្មែរជួយខ្មែរ ! ទៅផ្តល់ជូនផងដែរ ។
ម្ចាស់អំណោយបុណ្យមាន ឧបាសក ឡូ ប៊ុនឡេង និងឧបាសិកា អៀប ឆៃគីម ព្រមទាំងកូនចៅនៅទីក្រុង Santa Ana.California.USA.មានសទ្ធាជ្រះថ្លាធ្វើសង្គហទាន ធ្វើទានសង្គ្រោះអ្នកស្រី កី ផ្លិប 50$,ប្រគេនព្រះតេជគុណ ព្រីម ហួន ព្រះសង្ឃសកម្មការងារជួយសង្គមជាតិ 150$,ធ្វើទានប្រគេនចង្ហាន់ព្រះសង្ឃក្នុងថ្ងៃមាឃបូជា 50$, ។ ឧបាសិកា សេង ស៊ីលាប ហៅ អ៊ុក ណៃ Nay OK ព្រមទាំងកូនចៅ
Mrs Channa Houth
Mrs Channoun Chhemhouth
Mrs Channath Houth
Mr Channath
Mr Dannie Houth រស់នៅទីក្រុង Lowell.Massachusetts.USA.ជួយអ្នកស្រី កី ផ្លិប 50$,។ ឧបាសិកា ឃុយ វួចហេង និងកូនក្មួយ នៅស្ទឹងមានជ័យ ភ្នំពេញ ថវិការ 10$.និង ខោអាវ មួយបង្វិច ទៀត ។ សូមបុណ្យកុសលសុខចំរើនដល់ម្ចាស់ទានប្រធានបុណ្យប្រកបដោយពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! ។។
គួរបញ្ជាក់ផងដែរថា អ្នកស្រី កី ផ្លិប ដែលជាប់ពន្ធនាគារដោយអយុត្តិធម៌រឿងដីធ្លី ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥ កន្លងមក ដោយតុលាការចោទប្រកាន់ពីបទ កាប់បំផ្លាញព្រៃឈើខុសច្បាប់ និងកាត់ទោសឲ្យជាប់ពន្ធនាគារនៅខេត្តសៀមរាប រយៈពេល២ឆ្នាំ រហូតមកដល់ពេលនេះមិនទាន់មានយុត្តិធម៌ មានសិទ្ធិសេរីភាពចេញពីពន្ធនាគារនៅឡើយទេ ។ អ្នកស្រី កី ផ្លិប អាយុ៤៨ឆ្នាំ មានកូន២នាក់ មានម្តាយចាស់ជរា និងមានជីវភាពក្រីក្រលំបាកវេទនាហើយថែមទាំងជាប់ពន្ធនាគារដោយសារតែការពារដីធ្លីស្រែចំការរបស់ខ្លួន កុំឲ្យក្រុមហ៊ុននាយទុនអ្នកមានលុយមានអំណាចរំលោភយក តែបែជាទៅជាប់ចោទជាប់គុករឿងកាប់ព្រៃឈើខុសច្បាប់ទៅវិញ តើតុលាការមានបើកភ្នែកមើលឃើញដែរឬទេថា អ្នកដែលកាប់បំផ្លាញព្រៃឈើនៅកម្ពុជាធំជាងគេ គឺក្រុមហ៊ុនឧកញ៉ា អ្នកមានលុយ មានអំណាចនោះឯងហើយ ចំណែកអ្នកស្រី កី ផ្លិប ជាស្ត្រីផង ជាអ្នកក្រីក្រ គ្មានឈើធ្វើផ្ទះ គ្មានរណាអាឈើ គ្មានអាត្រាក់ទ័រផង តើទៅកាប់បំផ្លាញព្រៃឈើយ៉ាងដូចម្តេចកើត ? ។ #យុត្តិធម៌២០១៧ #justice2017
Subscribe to:
Post Comments (Atom)
No comments:
Post a Comment