ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Saturday, February 11, 2017
ផ្តល់ជំនួយមនុស្សធម៌ខ្មែរUSAជួយខ្មែរដែលក្រីក្ររងគ្រោះដោយអយុត្តិធម៌រឿងដីធ្លី
ព្រះតេជគុណ លួន សុវ៉ាត ជាសកម្មជនព្រះសង្ឃអ្នកការពារសិទ្ធិមនុស្ស រសៀលថ្ងៃ១១កុម្ភៈ២០១៧ បាននាំយកអំណោយមនុស្សធម៌ ខ្មែរជួយខ្មែរ ! ទៅផ្តល់ជូនក្រុមគ្រួសារលោក លួន អេង ដែលជាសកម្មជនដីធ្លីទើបនិងចេញពីពន្ធនាគារ បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញក្រោយពេលតុលាការចោទប្រកាន់សមត្ថកិច្ចចាប់ដាក់ពន្ធនាគារដោយអយុត្តិធម៌អស់រយៈពេល១០ខែកន្លងមក ស្ថិតនៅភូមិចំបក់៣ដើម ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាប់ភ្នំគូលែន ។
ម្ចាស់អំណោយបុណ្យមាន ឧបាសក ឡូ ប៊ុនឡេង និងឧបាសិកា អៀប ឆៃគីម ព្រមទាំងកូនចៅនៅទីក្រុង Santa Ana.California.USA.50$, ។ ឧបាសិកា សេង ស៊ីលាប ហៅ អ៊ុក ណៃ Nay OK ព្រមទាំងកូនចៅ
Mrs Channa Houth
Mrs Channoun Chhemhouth
Mrs Channath Houth
Mr Channath
Mr Dannie Houth រស់នៅទីក្រុង Lowell.Massachusetts.USA.50$,។ សូមបុណ្យកុសលសុខចំរើនដល់ម្ចាស់ទានប្រធានបុណ្យប្រកបដោយពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! ។។
#យុត្តិធម៌២០១៧ #justice2017
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment