ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Thursday, January 5, 2017
ព្រះសង្ឃប្រជាពលរដ្ឋគាំទ្រយុត្តិធម៌លោក គុជ វេង ឡើងតុលាការខេត្តពោធិ៍សាត់
ខណៈនេះថ្ងៃ៥មករា២០១៧ម៉ោងជាង៨ព្រឹកលោក គុជ វេង សកម្មជនអ្នកការពារសិទ្ធិមនុស្ស សិទ្ធិលំនៅដ្ឋានដីធ្លីព្រៃឈើនិងយុត្តិធម៌សង្គមខេត្តពោធិសាត់ ឡើងតុលាការសាលាដំបូងនិងអយ្យការអមសាលាដំបូង ខេត្តពោធិ៍សាត់ ដើម្បីឆ្លើយបំភ្លឺលើការចោទប្រកាន់ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិប្រព្រឹត្តិទាំងនៅខេត្តពោធិសាត់និងក្រុងភ្នំពេញក្នុងឆ្នាំ២០១៦និងធ្វើឲ្យបាត់បង់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ ជាដើម ។ ព្រះសង្ឃអង្គការសហគមន៍ប្រជាពលរដ្ឋដែលមកឃ្លាំមើលនិងគាំទ្រយុត្តិធម៌លោក គុជ វេង នៅមុខតុលាការបានសំណូមពរឲ្យតុលាការទម្លាក់បទចោទប្រកាន់លើលោក គុជ វេង ព្រោះគាត់មិនបានប្រព្រឹត្តិទោសកំហុសនិងល្មើសច្បាប់ផ្សេងៗដូចការចោទប្រកាន់ខាងលើនោះឡើយ ម្យ៉ាងទៀតគឺគាត់កំពុងតែក្រីក្របូកនិងរងគ្រោះហើយថែមទាំងកំពុងមានជំងឺប្រចាំកាយជាទម្ងន់ទៀតផងដូច្នេះសូមតុលាការអាជ្ញាធររដ្ឋាភិបាលកម្ពុជាអាណិតមេត្តាអនុគ្រោះផ្តល់សិទ្ធិសេរីភាពនិងយុត្តិធម៌ដល់ប្រជាពលរដ្ឋផង ! ។
ទំនាក់ទំនងលោក គុជ វេង ផ្ទាល់ 012 480 676, 081 50 66 76
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment