Thursday, January 5, 2017

លោក គុជ វេង ស្នើរសុំឲ្យទម្លាក់ចោលបទក្រោយពីចេញពីតុលាការ

ព្រះសង្ឃប្រជាពលរដ្ឋចូលរួមការពារគាំទ្រយុត្តិធម៌លោក គុជ វេង នៅមុខតុលាការខេត្តពោធិ៍សាត់ ខណៈនេះថ្ងៃ៥មករា២០១៧ម៉ោងជាង៨ព្រឹកលោក គុជ វេង សកម្មជនអ្នកការពារសិទ្ធិមនុស្ស សិទ្ធិលំនៅដ្ឋានដីធ្លីព្រៃឈើនិងយុត្តិធម៌សង្គមខេត្តពោធិសាត់ ឡើងតុលាការសាលាដំបូងនិងអយ្យការអមសាលាដំបូង ខេត្តពោធិ៍សាត់ ដើម្បីឆ្លើយបំភ្លឺលើការចោទប្រកាន់ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិប្រព្រឹត្តិទាំងនៅខេត្តពោធិសាត់និងក្រុងភ្នំពេញក្នុងឆ្នាំ២០១៦និងធ្វើឲ្យបាត់បង់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ ជាដើម ។ ព្រះសង្ឃអង្គការសហគមន៍ប្រជាពលរដ្ឋដែលមកឃ្លាំមើលនិងគាំទ្រយុត្តិធម៌លោក គុជ វេង នៅមុខតុលាការបានសំណូមពរឲ្យតុលាការទម្លាក់បទចោទប្រកាន់លើលោក គុជ វេង ព្រោះគាត់មិនបានប្រព្រឹត្តិទោសកំហុសនិងល្មើសច្បាប់ផ្សេងៗដូចការចោទប្រកាន់ខាងលើនោះឡើយ ម្យ៉ាងទៀតគឺគាត់កំពុងតែក្រីក្របូកនិងរងគ្រោះហើយថែមទាំងកំពុងមានជំងឺប្រចាំកាយជាទម្ងន់ទៀតផងដូច្នេះសូមតុលាការអាជ្ញាធររដ្ឋាភិបាលកម្ពុជាអាណិតមេត្តាអនុគ្រោះផ្តល់សិទ្ធិសេរីភាពនិងយុត្តិធម៌ដល់ប្រជាពលរដ្ឋផង ! ។ ទំនាក់ទំនងលោក គុជ វេង ផ្ទាល់ 012 480 676, 081 50 66 76 "Non-Violence Overcome All Obstacles"

No comments:

Post a Comment