Sunday, January 29, 2017

ព្រះភិក្ខុ លួន សុវ៉ាត និមន្តទៅសួរសុខទុក្ខគ្រួសារអ្នកជាប់គុកដោយអយុត្តិធម៌រឿងដីធ្លី

ព្រះតេជគុណ លួន សុវ៉ាត រសៀលថ្ងៃ២៩មករា២០១៧បាននិមន្តទៅសួរសុខទុក្ខក្រុមគ្រួសារ អ្នកស្រី កី ផ្លិប ជាស្ត្រីសកម្មជនការពារសិទ្ធិមនុស្ស សិទ្ធិលំនៅដ្ឋានដីធ្លីនៅភូមិ សណ្តាន់ ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ដែលជាប់ពន្ធនាគារដោយអយុត្តិធម៌រឿងដីធ្លី ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥ កន្លងមក ដោយតុលាការចោទប្រកាន់ពីបទ កាប់បំផ្លាញព្រៃឈើខុសច្បាប់ និងកាត់ទោសឲ្យជាប់ពន្ធនាគារនៅខេត្តសៀមរាបរយៈពេល២ឆ្នាំ រហូតមកដល់ពេលនេះមិនទាន់មានយុត្តិធម៌ មានសិទ្ធិសេរីភាពចេញពីពន្ធនាគារនៅឡើយទេ ។ អ្នកស្រី កី ផ្លិប អាយុ៤៨ឆ្នាំ មានកូន២នាក់ មានម្តាយចាស់ជរា និងមានជីវភាពក្រីក្រលំបាកវេទនាហើយថែមទាំងជាប់ពន្ធនាគារដោយសារតែការពារដីធ្លីស្រែចំការរបស់ខ្លួន កុំឲ្យក្រុមហ៊ុននាយទុនអ្នកមានលុយមានអំណាចរំលោភយក ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment