Saturday, August 13, 2016

ភិក្ខុ លួន សុវ៉ាត សំណេះសំណាលពុទ្ធសាសនានិងសង្គមនៅវត្តព្រះពុទ្ធ.Arizona.USA

ព្រះតេជគុណ លួន សុវ៉ាត បានទទួលចង្ហាន់និងបច្ច័យបួនពីពុទ្ធបរិស័ទជនរួមជាតិខ្មែរអាមេរីកកាំងចំណុះជើងវត្តព្រះពុទ្ធដែលស្ថិតនៅរដ្ឋArizona.USA ថ្ងៃអាទិត្យទី១ខែឧសភាឆ្នាំ២០១៦ ។ ព្រះអង្គមានថេរដីការអំពីនយោបាយព្រះពុទ្ធនិងនយោបាយសង្គមជាតិដោយបានបញ្ជាក់ថា អាត្មាទទួលចង្ហាន់និងបច្ច័យបួនពីញាតិញោមយកទៅធ្វើការងារសង្គមជាតិនិងសាសនាសង្ឃឹមថា មិនជាប់ចោទអំពីតុលាការនិងអង្គភាពប្រឆាំងអំពើពុករលួយចាប់ដាក់គុកដូចការចោទនិងចាប់លោក ស៊ាង ចែត មេឃុំកំពង់សៀមខេត្តកំពង់ចាមនិងមន្ត្រីអង្គការសិទ្ធិមនុស្សអាដហុកដែលគ្រាន់តែធ្វើការងារមនុស្សធម៌ជួយសង្គមជាតិបែជាជាប់ចោទដោយអយុត្តិធម៌ថាពុករលួយក្នុងការជួយប្រាក់500$និង200$ដល់ម្តាយនិងស្រី មុំ ដែលកាលពីមុនអះអាងថាខ្លួនរងគ្រោះព្រោះរឿងនយោបាយ ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment