Saturday, August 13, 2016

សត្វស្វាខ្មៅកម្រឃើញបានស្លាប់ជាច្រើននៅខេត្តបាត់ដំបងដោយសារអត់ទឹក

សត្វស្វាខ្មៅជាច្រើនក្បាលបានដេកងាប់ប្រមាណជាង ៣០ក្បាលនៅថ្ងៃទី ២៨ ខែមេសា ជាបន្តបន្ទាប់នៅតំបន់ បឹងស្នោ បឹងរណ្តៅគ្រាប់បែក និងបឹងត្រោះ ដែលរាំស្ងួតចាំតាំងពីមានភ្លើងឆេះព្រៃនៅចំនុចម្តុំវាលដូនអំ ឃុំព្រែកលួង ស្រុកឯកភ្នំ ចំងាយ៤០គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង កាលពីសប្តាហ៍មុន។ មូលហេតុដែលធ្វើអោយសត្វស្វាទាំងនេះដេកងាប់ គឺដោយសារតែពួវាបានរត់ភាសខ្លួនពីតំបន់ដែលមានភ្លើងឆេះព្រៃ មករកជម្រក និងទឹកផឹក តែដោយសារឆ្នាំនេះមានភាពរាំងស្ងួតខ្លាំង ធ្វើអោយបឹងបួតូចៗមួយចំនួនត្រូវរាំងស្ងួតអត់ ទើបធ្វើអោយសត្វសា្វទាំងនោះដេកងាប់ដោយសារអត់ទឹក និងក្តៅខ្លាំងពុំមានជម្រកជ្រក។ នេះបើតាមការណ៍រៀបរាប់របស់ លោក ហោ សំអាតដែលជាតំណាងសហគមន៍នេសាទស្តីក្រោមរហាល់សួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ក្នុងខេត្តបាត់ដំបង។ រូបថត និងវិដេអូរបស់លោកសំអាតជាច្រើន ដែលបានបង្ហោះក្នុងបណ្តាញសង្គម Facebook បានរៀបរាប់ពីមូលហេតុដែលស្វានេះងាប់ និងពីសម្មភាពសហគមន៍ចុះទៅជួយធ្វើថ្លុកសប្បនិមិត្មសម្រាប់អោយសត្វស្វាដែលកំពុងសែ្វងរកទឹកផឹក។ តំបន់វាលដូនអំនេះពីមុនមកមិនមានភ្លើងឆេះព្រៃច្រើននោះទេ តែឆ្នាំនេះភ្លើងឆេះព្រៃស្ទើតែទាំងអស់ ដែលធ្វើអោយសត្វព្រៃរត់ចេញទៅរកទីដែលមានជម្រក ជាពិសេសគឺទឹកផឹក។ បើទោះបីជាកន្លែងភាគច្រើននៅតំបន់វាលដូនអំ ស្ទើតែគ្មានទឹកនៅក្នុងបឹងបួមួយចំនួនក្តី តែសហគមន៍នេសាទមួយនេះបានធ្វើការថែរក្សា និងអភិរក្សព្រៃសហគមន៍ឋិតក្នុងតំបន់ រាំងពេន បី ត។ តំបន់នេះក្លាយជាជម្រកសត្វព្រៃដូចជាសត្វស្វាខ្មៅកម្រនេះ រត់ចេញពីភ្លើងេឆះព្រៃទៅរកទឹកផឹក និងរកចំណីអាហារ ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment