Wednesday, March 2, 2016

ព្រះសង្ឃខ្មែរដំបូងគេនៅកម្ពុជាប្រកាសបរិច្ចាគអវយវទានដល់មន្ទីរពេទ្យ

ព្រះសង្ឈខ្មែ១អង្គ ព្រះនាម ចាន់ វិសាល គឺជាព្រះសង្ឃដំបូងគេបង្អស់នៅកម្ពុជា ដែលបានប្រកាសបរិច្ចាគ អវៈយវៈ បេះដូង ថ្លើម ប្រម៉ាត់ និងគ្រឿងក្នុងទាំងអស់ របស់ព្រះអង្គ ទៅអ្នកជម្ងឺ នៅមន្ទីរពេទ្យដែលត្រូវការ ខណៈដែលព្រះអង្គ ត្រូវបាន ញាតិញោម ពុទ្ធបរិស័ទ បវារណាហាមឃាត់មិនឲ្យនិមន្តចេញទៅបរិច្ចាគ អវយវៈនៅមន្ទីរពេទ្យថៃ ។ កាលពីប៉ុន្មានថ្ងៃមុន ព្រះអង្គបានប្រកាសថា និងធ្វើទានបរិចាគលះបង់ អវៈយៈ ទៅមន្ទីរពេទ្យមួយនៅប្រទេសថៃ បន្ទាប់ពីពេទ្យនៅថៃប្រាប់ថា ព្រះអង្គមានអាពាធធ្ងន់ធ្ងរដែលរស់មិនបានយូរឡើយ ប៉ុន្តែពេលនេះព្រះអង្គបានសម្រេចចិត្តលះបង់អវយវទាំងអស់ដល់មន្ទីរពេទ្យនៅកម្ពុជាវិញ ព្រោះតែព្រះអង្គជាខ្មែរ ។ យើងមិនបានដឹងទេថា តើព្រះអង្គមានរោគាពាធអ្វីនៅក្នុងខ្លួនទើបព្យាបាលមិនជាឬក៏ត្រូវចំណាយលុយច្រើនពេក ? ។២មិនា២០១៦ "Non-Violence Overcome All Obstacles"

No comments:

Post a Comment