Wednesday, March 2, 2016

តុលាការកាត់ក្តីស្ត្រីសហគមន៍បឹងកក់ជាថ្មីលើសំណុំរឿងចាស់

ព្រឹកថ្ងៃពុធទី២ ខែមិនា ឆ្នាំ២០១៦វេលាម៉ោង៨ព្រឹកតុលាការកំពូល បានដំណើរការបើកសវនាការជំនុំជំរះករណីបណ្តឹងជំទាស់របស់ស្ត្រីបឹងកក់១០នាក់ក្នុងចំណោម១៣នាក់ទៅនឹងសាលក្រមតុលាការដំបូងដែលបានចោទប្រកាន់ និងផ្តន្ទាទោសម្នាក់ៗចំនួន២ឆ្នាំកន្លះ ក្រោមបទចោទចូលកាន់កាប់ដោយខុសច្បាប់លើដីអចលនវត្ថុរបស់និតិបុគ្គលសាធារណៈ និងប្រឆាំងមន្ត្រីរាជការសាធារណៈកាលពីឆ្នាំ២០១២កន្លងមកដែលកាលនោះត្រូវតុលាការសាលាឧទ្ធរណ៍កាត់ក្តីតម្រឹមត្រឹម១ខែ៣ថ្ងៃ ។ សវនាការចាប់ផ្តើមពីម៉ោង៨ព្រឹករហូតដល់ម៉ោង១០.៣០នាទីព្រឹក ហើយលទ្ធផល តុលាការនិងប្រកាសសាលក្រមនៅថ្ងៃទី១៦ខែមិនាឆ្នាំ២០១៦វេលាម៉ោង៨ព្រឹកខាងមុខ ។ គួររំលឹកថា ស្ត្រីសហគមន៍បឹងកក់ដែលតស៊ូមតិដើម្បីយុត្តិធម៌រឿងដីធ្លី សិទ្ធិលំនៅដ្ឋាន និងការពារផ្ទះសំបែងរបស់ខ្លួននៅក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលរងការបណ្តេញចេញដោយបង្ខំពីលំនៅដ្ឋាន ធ្លាប់បានត្រូវអាជ្ញាធរបង្ក្រាបដោយហឹង្សា បង្ករបួសស្នាម និងចាប់ដាក់គុកជាច្រើនដងផងដែរ ដោយសារតែការតវ៉ាការពារដីនិងផ្ទះរបស់ខ្លួន ។ ប្រជាពលរដ្ឋសហគមន៍បឹងកក់ប្រមាណជាង៥០នាក់បាននាំគ្នាឈរស្រែកទាមទារនៅមុខតុលាការកំពូល ឲតុលាការទម្លាក់ចោលបទចោទប្រកាន់ទាំងអស់លើស្ត្រីបឹងកក់ទាំងនោះដែលជាជនរងគ្រោះដីធ្លី ។។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment