Tuesday, March 8, 2016

ទិវាសិទ្ធិនារីក្លាយជាទិវាបំបិទសិទ្ធិនារីមិនឲជិះកង់ International Women's Right Day 2016

៨មីនា២០១៦ ចាប់ពីម៉ោង៨ៈ៣០នាទីព្រឹករហូតដល់ម៉ោង១២ថ្ងៃត្រង់ អាជ្ញាធរខ័ណ្ឌមានជ័យជាច្រើននាក់បានរារាំងបិតផ្លូវហាមឃាត់ក្រុមស្ត្រីដែលជាអង្គការ សមាគម សហគមន៍ ប្រមាណជាង៣០០នាក់ មិនឲជិះកង់ចេញពីមុខក្រសួងកិច្ចការនារី ទៅដាក់ញត្តិនៅរដ្ឋសភាជាតិ បានទេ ដោយចោទថា ការជិះកង់នាំឲកកស្ទះចរាចរណ័ បង្កអសន្តិសុខសង្គម ប៉ះពាល់សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ជាដើម ។ ការហាមឃាត់មិនឲស្ត្រីជិះកង់ប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិនេះ បង្ហាញឲឃើញថា គឺជាការបំបិទសិទ្ធិសេរីភាពនិងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរពីសំណាក់អាជ្ញាធរក្រុងភ្នំពេញទៅលើសិទ្ធិពលរដ្ឋនិងសិទ្ធិស្ត្រី សិទ្ធិសំដែងមតិ សិទ្ធិប្រមូលផ្តុំជួបប្រជុំ ជាដើម ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment