Sunday, February 28, 2016

បុណ្យខួប១០០ថ្ងៃកូនខ្មែរអូស្ត្រាលីដែលទទួលមរណភាពដោយសារធ្លាក់យន្តហោះ

28.02.2016 អ្នកស្រី អ៊ូ វណ្ណា ដែលត្រូវជាម្តាយជនរងគ្រោះថ្នាក់ស្លាប់ដោយធ្លាក់យន្តហោះបានប្រារព្ធពិធីបុណ្យខួប១០០ថ្ងៃទាំងនៅក្នុងប្រទេសអូស្ត្រាលីនិងនៅប្រទេសកម្ពុជា គឺធ្វើបុណ្យនៅវត្តស្លែង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីឧទ្ទិសកុសលផលបុណ្យដល់កូនប្រុស ជាទីស្រលាញ់ឲបានទៅកើតក្នុងកំណើតសុគតិភព ។ គួរបញ្ជាក់ថា កាលពីជាង៣ខែមុន យុវជន លាង សុវណ្ណមុនី ដែលជាកូនខ្មែរអូស្ត្រាលី បានធ្វើដំណើរតាមយន្តហោះទេសចរណ៍ ជាមួយមិត្តស្រី កញ្ញា Josiphine Gibson ទៅទស្សនាប្រទេស ញូហ្សីលលែន ហើយបានជួបគ្រោះថ្នាក់ចរាចរណ៍ផ្លូវអាកាសស្លាប់ទាំងអស់គ្នាដោយធ្លាក់យន្តហោះ មូលហេតុដោយសារធ្លាក់ទឹកកកច្រើនហើយតៃកុងយន្តហោះមើលផ្លូវមិនឃើញក៏បានបើកទៅបុកនិងភ្នំទឹកកក ។ សូមឲវិញ្ញាណក្ខន្ធអ្នកទាំងអស់គ្នាបានទៅកាន់សុគតិភពកុំបីខាន !!! https://www.facebook.com/venerablesov... "Non-Violence Overcome All Obstacles"

No comments:

Post a Comment