Monday, February 15, 2016

ពិធីបុណ្យខួប១៣ឆ្នាំនៃព្រះអង្គក្រូធម្មវិបស្សនា កេតុធម្មោ សំ ប៊ុនធឿន

ពិធីបុណ្យខួប១៣ឆ្នាំនៃព្រះអនិច្ចកម្មព្រះអង្គគ្រូ ធម្មវិបស្សនា កេតុធម្មោ សំ ប៊ុនធឿន =========== ព្រះសង្ឃ ពុទ្ធបរិស័ទ ទាំងក្នុងនិងក្រៅប្រទេស បាននិមន្តនិងអញ្ជើញទៅចូលរួមប្រារព្ធពិធីបុណ្យខួប១៣ឆ្នាំនៃព្រះអនិច្ចធម្ម ព្រះអង្គគ្រូធម្មវិបស្សនា សំ ប៊ុនធឿន យ៉ាងច្រើនកុះករនៅក្នុងពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅ ឃុំផ្សាដែក ស្រុកពញាឮ ខេត្តកណ្តាល នាថ្ងៃទី១២ខែគុម្ភៈឆ្នាំ២០១៦នេះ ។ គួររំលឹកឡើងវិញថា ព្រះអង្គគ្រូ សំ ប៊ុនធឿន គឺត្រូវបានជនជាឃាតករប្រើអាវុធកាំភ្លើងខ្លីលួចបាញ់ប្រហារកាលពីខែគុម្ភៈឆ្នាំ២០០៣កន្លងទៅនៅក្នុងវត្តលង្កា រាជធានីភ្នំពេញ ម៉ោងជាង១១ថ្ងៃត្រង់ក្នុងថ្ងៃចូលឆ្នាំចិនផងដែរ ដែលបណ្តាលឲព្រះអង្គសុគតក្នុងថ្ងៃបន្ទាប់ក្រោយមកនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ ហើយរហូតមកដល់ពេលនេះអំពើឃាតកម្មទៅលើព្រះសង្ឃដែលជាបណ្ឌិត្យពុទ្ធសាសនាដ៏លុ្បីល្បាញបំផុតនៅកម្ពុជាគឺបាត់ស្រមោលយុត្តិធម៌សូន្យឈឹង ហាក់ដូចជាអាថ៌កំបាំង គ្មានពាក្យបណ្តឹងហើយក៏គ្មានការស៊ើបអង្កេតអ្វីទាំងអស់ពោលគឺ ( និទណ្ឌភាព ) និង ( ភាពអហោសិកម្ម ) ពៀររម្ងាប់ដោយការមិនចងពៀរ និងប្រព្រឹត្តិទៅតាមដំណើរ ( យថាកម្ម ) ហាក់ដូចជាប្រទេសគ្មានច្បាប់ ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment