Saturday, January 30, 2016

សហគមន៍បឹងកក់ តវ៉ាប្រឆាំងនិងឪសានវាទសាលាក្រុងភ្នំពេញ

សហគមន៍បឹងកក់តវ៉ាប្រឆាំងនិងឱសាន្តវាទសាលាក្រុងភ្នំពេញដែលចេញលិខិតឲអ្នកស្រី ផាន់ ឈុនរ៉េត រុះរើផ្ទះចេញពីផ្ទះនិងដីដែលអ្នកស្រីនិងក្រុមគ្រួសាររស់នៅជាង២២ឆ្នាំនៅតំបន់បឹងកក់ ។ នៅព្រឹកថ្ងៃ៣០មករា២០១៦ដែលជាថ្ងៃឱសានវាទរបស់សាលាក្រុងភ្នំពេញ ចំនួន១៥ថ្ងៃ ប្រជាពលរដ្ឋសហគមន៍បឹងកក់បានទៅជួបជុំគ្នានៅមុខគេហដ្ឋានអ្នកស្រី ផាន់ ឈុនរ៉េត ដើម្បីធ្វើសន្និសីទកាសែតនិងធ្វើពិធីតាមបែបសាសនា មានធ្វើយ័ន្តការពារផ្ទះ និមន្តព្រះសង្ឃសូត្រធម៌ជូនពរជ័យឲរួចគ្រោះភ័យពីការប៉ុនប៉ងចងយាយីរបស់អាជ្ញាធរក្រុងភ្នំពេញរំលោភសិទ្ធិលំនៅដ្ឋានក្នុងតំបន់បឹងកក់ ជាដើម ។ អ្នកស្រី ផាន់ ឈុនរ៉េត ដែលរស់នៅលើដីនិងផ្ទះនៅតំបន់បឹងកក់ជាង២២ឆ្នាំបានលើកឡើងថា ដ៏រាបណាជីវិតគាត់នៅមានគឺគាត់និងតស៊ូការពារដីនិងផ្ទះរបស់គាត់ជានិច្ច ព្រោះដីនិងផ្ទះទាំងអស់នោះជាដីរបស់គាត់មិនមែនជាដីអាជ្ញាធរសាលាក្រុងភ្នំពេញទេ ហើយគាត់បានសំណូមពរឲអាជ្ញាធរសាលាក្រុងភ្នំពេញដោះស្រាយទៅតាមអនុក្រិត្យ រដ្ឋាភិបាលលេខ១៨៣និងចេញប្លង់ប័ណ្ណកម្មសិទ្ធិជួនគ្រួសារគាត់ឲដូចប្រជាពលរដ្ឋដទៃទៀតដែលបានទទួលប្លង់កម្មសិទ្ធិផងដែរ ។ ​​​ "Non-Violence Overcome All Obstacles"

No comments:

Post a Comment