Saturday, January 2, 2016

អាជ្ញាធរក្រុងភ្នំពេញរុញច្រានដេញបំបែកក្រុមអ្នកប្រារព្ធបុណ្យបង្សុកូលខួប២ឆ្នាំនៃអ្នកស្លាប់នៅផ្លូវវេងស្រេង

អាជ្ញាធរក្រុងភ្នំពេញ បានហាមឃាត់ប្រជាពលរដ្ឋ ព្រះសង្ឃ អង្គការ សមាគម សហគមន៍និងគ្រួសារញាតិមិត្តនៃជនរងគ្រោះស្លាប់និងរបួសដោយការប្រើហឹង្សា បាញ់ប្រហារនៅផ្លូវវេងស្រេងមិនអនុញ្ញាតិឲធ្វើពិធីបុណ្យបង្សុកូលរំលឹកខួប២ឆ្នាំដល់អ្នកស្លាប់ក្នុងព្រឹត្តិការណ៍បាញ់ប្រហារលើកម្មករដែលតវ៉ាទាមទារសិទ្ធិការងារប្រាក់ខែ១៦០$៣មករា២០១៤..៣មករា២០១៦ ។ អាជ្ញាធរ សមត្ថកិច្ចរាប់រយនាក់ ចំរុះដោយកងសន្តិសុខផង មានខណ្ឌមានជ័យ ពោធិសែនជ័យ ខណ្ឌសែនសុខបានសម្រុករុញច្រានបំបែកក្រុមព្រះសង្ឃ អង្គការ ប្រជាពលរដ្ឋនិងក្រុមគ្រួសារនៃអ្នកស្លាប់មិនឲជួបជុំគ្នាប្រារព្ធពិធីនៅផ្លូវវេងស្រេងបានទេនៅព្រឹកថ្ងៃ៣មករា២០១៦នេះ ដោយចោទថា នាំឲខូចសណ្តាប់ធ្នាប់សាធារណៈ ប៉ះពាល់កកស្ទះចរាចរណ៍ បង្កភាពអនាធិបតេយ្យ អសន្តិសុខសង្គមនិងជាការជួបជុំដោយខុសច្បាប់ ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment