Monday, February 15, 2016

ដំណើរការកសាងសាលាបុណ្យវត្តសាមគ្គីរង្សី

ដំណើរការកសាងសាលាបុណ្យ ក្នុងវត្តសាមគ្គីរង្សី សង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលដឹកនាំកសាងដោយ ព្រះមហាភិក្ឋុ កាន សុផាណារិទ្ធិ គិតមកដល់ថ្ងៃ១គុម្ភៈ២០១៦នេះគឺកំពុងដំណើរការកសាងធ្វើដំបូលជាន់ទី៣ ។ សាលាបុណ្យដែលមានកំពស់៣ជាន់ ទទឹង២០ម៉ែត្រ បណ្តោយ៤៨ម៉ែត្រនេះ គឺត្រូវបានបែងចែកប្រើប្រាស់ជាប្រយោជន៍ជាតិនិងសាសនាដោយឡែកៗពីគ្នាគឺ ៈ ជាន់ទី១ សម្រាប់កម្មវិធីសាសនកិច្ច ពិធីបុណ្យទាន កសាងរួចរាល់ជាស្ថាពរហើយដោយមានព្រះពុទ្ធរូបទ្រង់បិណ្ឌបាត្រកសាងពីថ្មភ្នំរាប់រយអង្គនិងព្រះពុទ្ធរូបអង្គធំផងដែរ ។ ជាន់ទី២ សម្រាប់អប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈសង្គមកិច្ច កាន់ដេរសម្ភារៈសង្ឃជាដើម កសាងរួច៩៩ភាគរយ ។ ជាន់ទី៣ កំពុងធ្វើដំបូល ប្រើប្រាស់សម្រាប់សន្និបាតសង្ឃ សាលប្រជុំសាលាធារណៈ ដែលអាចផ្ទុកមនុស្សបានជាង៥០០នាក់ គឺអង្គការ សមាគម សហគមន៍ នានា អាចមកជួបជុំគ្នាប្រជុំនៅជាន់ទី៣បានដោយគោរពទៅតាមច្បាប់ប្រជាធិបតេយ្យសេរីនិងការគោរពសិទ្ធិមនុស្សដើម្បីជាប្រយោជន៍និងសេចក្តីសុខចំរើនដល់សង្គមជាតិនិងសាសនាតរៀងទៅ ។ ព្រះតេជគុណ កាន សុផាណារិទ្ធិ បានមានថេរដីការថា តាមគំរោងសាលាបុណ្យនេះនិងអាចកសាងរួចរាល់ជាស្ថាពរនៅឆ្នាំ២០១៦នេះ ប៉ុន្តែក៏អាស្រ័យទៅលើការគាំទ្រ ការចូលរួមសាមគ្គីគ្នារបស់ញាតិញោមពុទ្ធបរិស័ទជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសចូលរួមចាប់សទ្ធាជ្រះថ្លាផងដែរ ។ ​ "Non-Violence Overcome All Obstacles"

No comments:

Post a Comment