Monday, December 28, 2015

លោក ហ៊ុន សែន គំរាមកាត់ដៃស្តាំគាត់គ្រវាត់ចោលបន្ទាប់ពីគំរាមកាត់កមិនបានសម្រេច

Hun Sen គំរាមកាត់ដៃស្តាំគាត់គ្រវាត់ចោល http://youtu.be/rM5a6rfa8Bo លោក ហ៊ុន សែន បានប្រើភាសាបែបអ្នកលេងកាប់ដាវស៉ាំម៉ូរ៉ៃគឺដូចជាការគំរាមកាត់ក្បាលខ្លួនឯង បើការពារព្រៃឈើមិនបាន គំរាមកាត់ដៃស្តាំខ្លួនឯងបើគាត់ចុះហត្ថលេខាលើកលែងទោសឲលោក សម រង្សី ជាដើម ។ ធ្វើជាមេដឹកនាំគេ ត្រូវធ្វើជាគំរូល្អដល់គេ ទាំងការគិត ការធ្វើ ការនិយាយ ត្រូវតែមានសីលធម៌ គុណធម៌ សច្ចធម៌ ព្រហ្មវិហារធម៌ ជាដើម ការពោលពាក្យកាត់ដៃ កាត់ក ជាដើមគឺជាពាក្យ ហឹង្សា អសីលធម៌ អសុរស ជាពាក្យគំរាមកំហែងទាំងអ្នកដទៃនិងខ្លួនឯងនិងជាពាក្យបាបកម្មៗ កុំថាឡើយដល់កាត់ដៃ កាត់ក អ្នកដទៃ កាត់ដៃ កាត់កខ្លួនឯងក៏ជាអំពើបាបកម្មត្រូវតែវៀរចាកផងដែរ ។ អ្នកនយោបាយក្នុងសម័យFacebookមិនត្រូវនិយាយស្តីបែបអ្នកលេងដូចមនុស្សមិនមានការអប់រំដូច្នេះឡើយ ព្រោះប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសគេរៀនសូត្រចេះដឹង ចេះស្តាប់ ចេះគិត ចេះតាមដាននយោបាយ គ្រប់ពេលវេលា ( ខុសនិងត្រូវ ល្អនិងអាក្រក់ ) គឺគេដឹងច្បាស់ណាស់មិនចាំបាច់ដល់ថ្នាក់សម្តេចកាត់ដៃ កាត់ក្បាលដើម្បីបញ្ជាក់ពីភាពខុសត្រូវនោះទេ ។ សូមព្យាយាមធ្វើល្អដោយកាយ វាចា ចិត្ត ទើបបានសុខសន្តិភាពដល់ខ្លួន ដល់អ្នកដទៃនិងសង្គមជាតិ ! ( អត្តា ហវេ ជិតិ សេយ្យោ ) ការឈ្នះខ្លួនឯងទើបជាការឈ្នះដ៏ល្អប្រសើរ ! គឺឈ្នះអំពើបាប លោភៈ ទោសៈ មោហៈ ខ្លួនឯង ! 28.12.2015 "Non-Violence Overcome All Obstacles"

No comments:

Post a Comment