Monday, December 28, 2015

សហគមន៍ដីធ្លីមកពីខេត្តព្រះវិហារទាមទាររកដំណោះស្រាយដីធ្លីជាថ្មី

ប្រជាពលរដ្ឋដែលរងគ្រោះព្រោះការបណ្តេញចេញដោយបង្ខំពីលំនៅដ្ឋានចំនួន២៥៣គ្រួសារនៅភូមិស្វាយជ្រំុ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៥នេះ ពួកគាត់បាននាំគ្នាដង្ហែរយកញត្តិទៅដាក់ជូនខុទ្ទកាល័យនាយករដ្ឋមន្ត្រីឲជួយដោះស្រាយដីធ្លីសុំទៅរស់នៅកន្លែងដើមវិញឲបានឆាប់ៗ ។ ការដង្ហែរញត្តិចេញពីក្នុងវត្តសាមគ្គីរង្សី សង្កាត់ស្ទឹងមានជ័យ ខណ្ទមានជ័យ រាជធានីភ្នំពេញបានតែបន្តិចត្រូវបានអាជ្ញាធរ ប៉ូលីសហាមឃាត់នៅមុខវត្ត ហើយអាជ្ញាធរដែនដីបានចេញមកទទួលយកញត្តិពីប្រជាពលរដ្ឋដោយសន្យាថានិងយកទៅប្រគល់ជូនដល់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីហើយបានស្នើរសុំឲប្រជាពលរដ្ឋរំសាយដង្ហែរក្បួននិងរង់ចាំលទ្ធផលជាក្រោយ ។ ​ "Non-Violence Overcome All Obstacles"

No comments:

Post a Comment