Monday, December 28, 2015

កងទ័ពប្រជាជនយួនកាប់កាប់ដីខ្មែរនៅខេត្តរតនគីរី៤០០០០ហិចតាដោយសារដីសម្បទាន

ទឹកដីព្រំដែនខ្មែរយួនខេត្តរតនគីរីជាង៤ម៉ឺនហិចតាត្រូវបានកងទ័ពប្រជាជនយួនគ្រប់គ្រងកាន់កាប់ដោយខុសច្បាប់ ដោយសារតែរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានចុះហត្ថលេខាផ្តល់ដីសម្បទានសេដ្ឋកិច្ច៩៩ឆ្នាំទៅឲក្រុមហ៊ុនយួនអភិវឌ្ឈន៍ ។ យួនមិនចោលក្បួនចាស់ទេ ប្រើល្បិចស៊ីដាច់ដីខ្មែរដដែលៗក្រោមរូបភាពខ្ចី រូបភាពជួលដី រូបភាពរំកិលព្រំដែន រូបភាពបញ្ជូនប្រជាជនខ្លួនឲមករស់នៅតាមព្រំដែនខ្មែរ ជាដើម ដូចជាទឹកដីខ្មែរកម្ពុជាក្រោម យួនប្រើល្បិចខ្ចីដីខ្មែរ៥ឆ្នាំដើម្បីធ្វើស្រែដោយសារស្តេចខ្មែរ ជ័យជេដ្ឋាទី២យកប្រពន្ធយួន ស្រីយួនលក់ខ្លួនដើម្បីយកដីខ្មែរ ទីបំផុតទឹកដីខ្មែរកម្ពុជាក្រោម២១ខេត្តក្រុងត្រូវយួនស៊ីដាច់ នេះគ្រាន់តែស្រីយួនម្នាក់ខ្ចីដីតែ៥ឆ្នាំផង ចុះទំរាំដីសម្បទានសេដ្ឋកិច្ច៩៩ឆ្នាំ តើវាយ៉ាងម៉េចដែរ ??? ឥឡូវឃើញច្បាស់និងភ្នែកហើយខេត្តរតនគីរីដំបូងគេប្រើរូបភាពជួលដីសម្បទានសេដ្ឋកិច្ចដោយក្រុមហ៊ុនឯកជនគ្រប់គ្រង ឥឡូវបាត់ក្រុមហ៊ុនស្រាប់តែចេញទៅជាកងទ័ពប្រជាជនយួនគ្រប់គ្រងទៅវិញ ។ យើងជាប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសមិនព្រមជាដាច់ខាត ត្រូវតែប្តឹងនិងទាមទារយកដីខ្មែរពីយួនមកវិញឲទាល់តែបាន ហើយយើងទាំងអស់គ្នា ស្នើរសុំឲរដ្ឋាភិបាលគណបក្សប្រជាជនទទួលខុសត្រូវចំពោះមុខជនរួមជាតិគឺត្រូវទៅយកដីខ្មែរពីកងទ័ពយួននោះមកវិញ ព្រោះខ្លួនជាអ្នកប្រគល់ឲយួន ។ 24.12.2015 អត្ថបទខាងក្រោមCambodia Daily https://www.cambodiadaily.com/grandconcessions/ "Non-Violence Overcome All Obstacles"

No comments:

Post a Comment