Wednesday, December 9, 2015

ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូនៅក្រុងភ្នំពេញ

ក្រុមមិត្ត១០ធ្នូដែលមានព្រះសង្ឃ អង្គការ សមាគម សហគមន៍ សហជីព កម្មករ កសិករ ប្រជាពលរដ្ឋរាប់ពាន់នាក់ មកពីតាមបណ្តាខេត្តនានានិងក្រុងភ្នំពេញ បានជួបជុំ ដង្ហែរក្បួន៣ក្រុមតាមដងផ្លូវនានាក្នុងក្រុងភ្នំពេញមកជួបជុំគ្នានៅមុខក្រសួងយុត្តិធម៌ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូខួបលើកទី៦៧ឆ្នាំ២០១៥ ។ ញត្តិនិងសេចក្តីថ្លែងការណ៍របស់ក្រុមមិត្ត១០ធ្នូឆ្នាំ២០១៥នេះគឺទាមទារយុត្តិធម៌និងស្នើរសុំឲក្រសួងយុត្តិធម៌ តុលាការ អាជ្ញាធររដ្ឋាភិបាលដោះស្រាយ៥ចំណុចសំខាន់ៗ គឺ ទី១.ស្នើរសុំឲមានដំណោះស្រាយដីធ្លី ទី២.កំណែទម្រង់ប្រព័ន្ធតុលាការនិងដោះលែងសកម្មជនអ្នកការពារសិទ្ធិមនុស្សដីធ្លីព្រៃឈើ ទី៣.តម្លើងប្រាក់ឈ្នួលកម្មករនិងគោរពសិទ្ធិការងារ ទី៤.បញ្ឈប់អំពើហឹង្សាដែលគាំទ្រដោយអាជ្ញាធររដ្ឋ ទី៥.គោរពសិទ្ធិសេរីភាពបញ្ចេញមតិ ការជួបប្រជុំប្រមូលផ្តុំទាមទារតវ៉ាដោយអហឹង្សា ។ កម្មវិធីត្រូវបានប្រព្រឹត្តិទៅដោយជោគជ័យបើទោះណាជាអាជ្ញាធររារាំងហាមឃាត់មិនឲដង្ហែរក្បួនក៏ដោយក៏ក្រុមមិត្តិ១០ធ្នូនៅតែហែរក្បួនរហូតដល់មុខក្រសួងយុត្តិធម៌និងប្រារព្ធកម្មវិធីផ្សេងៗដល់ទីបញ្ចប់នៅម៉ោងប្រមាណ១២ថ្ងៃត្រង់ ។10.12.2015 #យុត្តិធម៌១៥ #justicekh15 "Non-Violence Overcome All Obstacles"

No comments:

Post a Comment