Saturday, August 22, 2015

Hun Sen Warning USA about Changing ហ៊ុន​ សែន ព្រមានសហរដ្ឋអាមេរីកអំពីការផ្លាស់ប្តូរនៅកម្ពុជា

លោក ហ៊ុន សែន ក្នុងពិធីពិសារអាហារសាមគ្គីជាមួយសមាគមឧកញ៉ាកម្ពុជានៅកោះពេជ្រថ្ងៃ២២សីហា២០១៥ បានព្រមានសហរដ្ឋអាមេរីកអំពីពាក្យថា ការផ្លាស់ប្តូរ គឺគាត់ធុញទ្រាន់និងការលើកឡើងរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរីកដែលបាននិយាយពាក្យនេះជាមួយគាត់ ។ លោក ហ៊ុន សែន បានអួតក្អេងក្អាងថា គាត់អាចបង្រៀនមន្ត្រីអាមេរីកទាំងនោះបានអំពីការផ្លាស់ប្តូរនេះ បើរូបគាត់មិនមានការផ្លាស់ប្តូរទេ រួបគាត់មិនអាចកាន់អំណាចនៅកម្ពុជាបានយូរជាង៣០ឆ្នាំទេ នេះគឺជាការផ្លាស់ប្តូរពីតិចទៅច្រើនពីតូចទៅធំ ។ លោក ហ៊ុន សែន ទំនងជាមិនទាន់យល់អំពីពាក្យថា ការផ្លាស់ប្តូរនៅឡើយទេ បានជាគាត់និយាយថា កាលពីមុននៅក្មេងឥឡូវផ្លាស់ប្តូរមកកាន់តែចាស់អស់ហើយ ហើយលោក ហ៊ុន សែន បាននិយាយអួតថា កម្ពុជាបានផ្លាស់ប្តូរហើយគឺផ្លាស់ប្តូរពីគ្មានផ្លូវមកមានផ្លូវពីគ្មានសំណង់អាគារខ្ពស់ៗមកមានអាគារខ្ពស់ៗជាដើមប៉ុន្តែលោក ហ៊ុន សែនភ្លេចគិតថា កម្ពុជាផ្លាស់ប្តូរពីមានទឹកដីធំឥឡូវកាន់តែតូចៗទៅពីមានព្រៃឈើអស់ព្រៃឈើជាដើម ។ ពាក្យថា ការផ្លាស់ប្តូរនៅក្នុងប្រទេសកាន់របបប្រជាធិបតេយ្យសេរី គឺសំដៅលើ ការផ្លាស់ប្តូរអំណាច ផ្លាស់ប្តូរមេដឹកនាំ មិនមែនផ្លាស់ប្តូរដូចលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និយាយថាគាត់កាន់អំណាចជាង៣០ឆ្នាំហើយនោះគឺជាការផ្លាស់ប្តូរទេ ហើយទំនងប្រហែលជាគាត់គិតថានិងកាន់អំណាចតទៅទៀតរហូតដល់អាយុ៨០ទៅ៩០ឆ្នាំដល់ចាស់ស្លាប់ទើបហៅថាជាការផ្លាស់ប្តូរដែរហើយមើលទៅ ។ ការផ្លាស់ប្តូរមេដឹកនាំនេះគឺសំខាន់ណាស់នៅពិភពលោកទាំងមូល ប្រទេសណាដែលមានមេដឹកនាំក្រាញអំណាចគឺប្រទេសនោះកាន់អំណាចផ្តាច់ការហើយប្រទេសជាតិក្រីក្រប្រជាពលរដ្ឋរងគ្រោះដោយគ្មានសិទ្ធិសេរីភាពជាដើម ចំណែកប្រទេសណាដែលមានការផ្លាស់ប្តូរមេដឹកនាំប្រទេសនោះជាប្រទេសប្រជាធិបតេយ្យសេរី ប្រជាពលរដ្ឋមានសិទ្ធិសេរីភាព មានការរីកចំរើនជឿនលឿន ៕ "Non-Violence Overcome All Obstacles"

No comments:

Post a Comment