Saturday, August 22, 2015

Hun Sen ច្បាប់គឺអញ អញជាច្បាប់ ចង់ចោទនិងចាប់គឺស្រេចតែអញ

ច្បាប់សម័យ ហ៊ុន សែន គឺចែងដើម្បីតែចោទនិងចាប់អ្នកដទៃថាខុសច្បាប់នេះខុសច្បាប់នោះ គឺជាច្បាប់ដើម្បីការពារតែបក្សពួកក្រុមគ្រួសារនិងអំណាចបុគ្គលខ្លួន ចំណែកអ្នកដទៃដែលហ៊ានបញ្ចេញមតិរិះគន់ដើម្បីស្ថាបនាស្របទៅតាមច្បាប់សង្គមប្រជាធិបតេយ្យបែជាត្រូវមានទោសជាប់គុកថាក្បត់ជាតិ ថាញុះគង់ឲប្រព្រឹត្តិបទឧក្រិដ្ឋ ថាប្រើអំពើហឹង្សា ជាដើម ។ Hun Sen មើលឃើញតែទោសកំហុសអ្នកដទៃ ថាខុសច្បាប់ ចំណែកទោសកំហុសរបស់ខ្លួនគរដូចភ្នំទាំងតូចទាំងធំមើលមិនឃើញទេ បែជានិយាយថា តើខ្ញុំខុសអី ? កាន់អំណាចជាង៣០ឆ្នាំហើយសូម្បីតែមើលទោសកំហុសខ្លួនឯងក៏មើលមិនឃើញផង តើទៅដឹកនាំគ្រប់គ្រងប្រទេសជាតិប្រជាពលរដ្ឋដូចម្តេចទៅកើត ? ព្រះពុទ្ធសំដែងថា បើមុននិងដឹកនាំគ្រប់គ្រងអ្នកដទៃត្រូវគ្រប់គ្រងនិងដឹកនាំខ្លួនឯងឲបានល្អដោយកាយវាចាចិត្តជាមុនសិន ! មុននិងមើលឃើញទោសកំហុសអ្នកដទៃត្រូវមើលឲឃើញទោសកំហុសរបស់ខ្លួនជាមុនសិន ! ៕ "Non-Violence Overcome All Obstacles"

No comments:

Post a Comment